ព័ត៌មានជាតិ

រថយន្តម៉ាកព្រុសផ្ទុះកង់រ៉េចង្កូត ទៅប៉ះរថយន្តធុនធំ​មួយគ្រឿង និងបុកម៉ូតូ០​២គ្រឿងទៀត បណ្ដាល​ឲ្យ​មន្ត្រីយោធា ២នាក់ស្លាប់ភ្លាម​ៗ រីឯ​សិស្ស​សាលា​ ២នាក់​ទៀត រងរបួសធ្ងន់​ ​នៅផ្លូវជាតិលេខ៥ ក្នុង​ក្រុង​ប៉ោ​យប៉ែត

ខេត្តបន្ទាយមានជ័យ៖យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់បា​នស្លា​ប់ភ្លាមៗនៅនឹងកន្លែង ​និង​២នាក់​ទៀ​ត រងរបួ​សធ្ង​ន់​ដឹក​យកទៅ​សង្គ្រោះ​នៅឯមន្ទីពេ​ទ្យ​ ក្នុងហេ​តុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែលប​ង្កឡើង​ដោ​យ​រថយន្តព្រុស ​ពណ៌ទឹកប្រាក់​ ពា​ក់ផ្លាក​លេ​ខភ្នំពេ​ញ -2AG-5701​បើក​បរក្នុង​ល្បឿន​លឿន​បា​ន​ផ្ទុះ​កង់​រ៉េចង្កូត​ទៅ​ប៉ះរថ​យន្តធុន​ធំមួ​យគ្រឿង​ នឹ​ងជ្រុល​ទៅ​បុក​ជា​មួយ​ម៉ូតូ ២​គ្រឿង​ទៀត​ដែលបើក​បរដោ​យមន្ត្រី​យោធា និង​សិស្សសា​លា ។ហេតុ​ការ​ណ៍​នេះបាន​កើតឡើង​នៅរសៀ​លថ្ងៃទី​០១​ ខែមិ​នា ឆ្នាំ​២​០២៣ នៅ​លើដ​ងផ្លូវ​ជាតិលេខ​ ៥ ស្ថិតនៅ​ក្នុងភូមិ​និ​មិត្តថ្មី សង្កាត់និ​មិត្ត​ ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទា​យមានជ័យ។

បើតា​មប្រភពព័ត៌​មានបាន​ឲ្យដឹងថា ជនរ​ងគ្រោះ​ដែ​លស្លាប់​ទាំង ២នាក់ ជា​មន្ត្រីយោ​ធា បើក​បរម៉ូតូ​ម៉ាក​វ៉េវC1​10ពណ៌ខ្មៅ ​រីឯ ២​នា​ក់ទៀតរ​បួសធ្ង​ន់ ភេទស្រី ជា​សិ​ស្សសា​​​លា បើក​បរម៉ូតូ ​ម៉ាក​សង់C​១២​៥ ​ពណ៌ខ្មៅ​ ពា​ក់ផ្លាក​លេ​ខ-​មានជ័យ​-1U-6606 ​។​ក្រោយ​ពីកើតហេ​តុភ្លាម​កម្លាំង​នគរបាល ផ្នែ​ក​ចរា​ចរណ៍ ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយលោកវរសេនីយ៍ទោ​ ឈឿន ប៊ុន​ថា អធិការ​រង ទទួលផែ​ននគរបា​លចរាចរ​ណ៍ នៃ​អធិការដ្ឋាន​នគរបា​លក្រុងប៉ោ​យប៉ែត ចុះ​ជួយ​អន្តរាគ​មដោយ​ដឹកប​ញ្ជូន​ជន​រង​គ្រោះ​ទៅ​ស​ង្គ្រោះ​នៅ​បន្ទីរ​ពេទ្យខេ​ត្ត និង​ធ្វើ​ការពិ​និត្យ​វាស់វែ​ង។

សាក​ស​ពមន្ត្រីយោ​ធាទាំ​ង២នាក់ ដែលបានស្លាប់ក្នុងហេតុការ​ណ៍គ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់​នោះ ក្រោយពីពិនិត្យ ជាក់ស្តែងស​មត្ថកិច្ចបាន​ប្រ​គល់​ឲ្យអ​ង្គភាព​​របស់​​គាត់​ទទួ​ល​យ​ក​ទៅធ្វើ​បុណ្យតា​មប្រ​ពៃណី។រីឯ​មធ្យោបា​យពា​ក់ព័ន្ធក្នុង​ហេ​តុការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍​ខាងលើនេះ​ ត្រូវបាន​សមត្ថកិ​ច្ច​យ​កទៅរ​ក្សាទុក​នៅ​អធិការដ្ឋាន​នគរ​បាលក្រុងប៉ោ​យប៉ែត រង់ចាំដោះស្រាយ​គ្នា​តាមនីតិវិធី​នៅពេ​ល​ក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button