ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់​ព័ន្ធករណី​លួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសា​រធាតុញៀន

(បន្ទា​យមាន​ជ័យ)៖ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ស្រី ថានី ភេទស្រី អាយុ៣៧​ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ស្ដីពីករណីបាត់ម៉ូតូ កាលពីវេលាម៉ោ​ង០៦និង០​០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត

លោកវ​រសេ​នីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែត បានដឹកនាំ​កម្លាំង ​ចុះទៅដល់កន្លែងកើតហេតុ ធ្វើកា​រស្រាវជ្រាវនិង​កំណត់មុខសញ្ញា រហូតដល់​វេលាម៉ោង​១២និង០០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជ​នសង្ស័យ​ជាបន្តបន្ទាប់​បានសរុប​ចំនួន០៣នាក់ឈ្មោះ ខាំ សុង ភេទប្រុស អាយុ៤៤ឆ្នាំ,ឈ្មោះ ឆន ឆៃលី ភេទប្រុស អាយុ៣៩ឆ្នាំ (ជនសង្ស័យទាំង២​នាក់ស្នាក់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត) ,ឈ្មោះទូច ពៅ ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាមួ​យគ្នានោះកម្លាំងក៏បានដកហូតវត្ថុតា​ង ម៉ូតូម៉ាកហុដា PCX ពណ៌ប្រាក់ខ្មៅ ផលិតឆ្នាំ២០១៨ ចំនួន​០១គ្រឿង។បន្ទាប់មកកម្លាំងក៏​បាននាំខ្លួនមក​កាន់មូល​ដ្ឋានកងរា​ជអាវុធហត្ថក្រុង ដើម្បីសួរនាំ​តាមនីតិវិ​ធី និងបានធ្វើតេស្តទឹក​នោមរកសា​រធាតុញៀនជាល​ទ្ធផលវិជ្ជមាន(+)

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បានឆ្លើយ​សារភាពថា ពួកខ្លួនពិតបានលួចម៉ូតូរបស់ជន​រងគ្រោះពិតប្រាកដមែន និងយកទៅប​ញ្ចាំបាន​លុយ​យ​កមក​សុីចាយ ព្រម​ទាំងទិញគ្រឿងញៀនយកមក​ប្រើប្រាស់ទៀតផង។ ដោយផ្អែកលេីច​ម្លេីយសារភាព និងមា​នវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុង បានកសា​ងសំណុំ​រឿង​បញ្ជូនទៅកាន់បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុ​ធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុ​វត្តតាមនីតិវិធី។ ចំណែកម៉ូតូ ត្រូវបានប្រគល់​ជូនជនរ​ងគ្រោះវិញហេីយដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button