ពលករលួចឆ្លងដែនខុសច្បាប់ចំនួន២១នាក់ ត្រូវបានឃាត់ខ្លួន ដោយកងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកម្លាំងនគរបាលព្រំដែនគោកលេខ៨១៥
ខេត្តបន្ទាយមានជ័យ៖ពលរដ្ឋខ្មែរ ចំនួន២១នាក់ ក្នុងនោះមានស្រី១០នាក់ និងកុមារ ១នាក់ ត្រូវបានកម្លាំងអន្តរាគមន៍វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥

ខេត្តបន្ទាយមានជ័យ៖ពលរដ្ឋខ្មែរ ចំនួន២១នាក់ ក្នុងនោះមានស្រី១០នាក់ និងកុមារ ១នាក់ ត្រូវបានកម្លាំងអន្តរាគមន៍វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ ធ្វើការឃាត់ខ្លួនកាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅត្រង់ចំណុច ភូមិឈើទាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់។
ការឃាត់ខ្លួនបានពលករខ្មែរបានជាបន្តបន្ទាប់នេះ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដាក់បទបញ្ជារយ៉ាងតឹងរឹង ការពារ នៅតាមបន្ទាត់ព្រំដែន ក្នុងការរឹតបន្តឹងសន្តិសុខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែន ជាពិសេសបានចាត់តាំងកម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវិដ១៩ កុំអោយឆ្លងចូលជាសហគមន៍ កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើទាំង៣ទិសក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់។
ក្រោយពីឃាត់ខ្លួន បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា និងបានប្រគល់ពួកគាត់អោយទៅអោយនគរបាលព្រំដែនគោកលេខ៨១៥ សាកសួរនិងចាត់ការទៅតាមផ្លូវច្បាប់បន្ត៕