ព័ត៌មានជាតិព័ត៌មានមិត្តខ្មែរ

ទុកល្បែងស៊ីសង ភ្នាល់ទឹកភ្លៀងនៅសង្កាត់អូរឬស្សី២ រាជធានីភ្នំពេញ លេងតាមតេលេក្រាម ដើម្បីទាក់ទាញសន្លឹកឆ្នោត

ភ្នំពេញ៖ ទីតាំងល្បែងស៊ីសង ភ្នាល់ទឹកភ្លៀង មួយកន្លែង ស្ថិតនៅបណ្តោយផ្លូវ១៣៩ កែង១៦៤ ក្នុងបរិវេណ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងតែបើកដំណើរលេងយ៉ាងរលូនហាក់ មិនរំខានដល់អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន នោះឡើយ។

បើទោះបីជាមានប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន បានរាយការណ៍ជម្រាបជូនជាព័ត៌មានដល់លោក នេត ស៊ីថុន អធិការខណ្ឌ៧មករាក៏ដោយ ក៏លោកអធិការមិនមានចំណាត់ការ បង្ក្រាបចំពោះទីតាំងល្បែង ស៊ីសងខុសច្បាប់មួយនេះនៅឡើយទេ ហាក់រក្សាភាពស្ងៀមស្ងាត់។

ពាក់ព័ន្ធទៅនិងទីតាំងល្បែងស៊ីសងខាងលើនេះ ប្រជាពលរដ្ឋជាច្រើននៅក្នុង មូលដ្ឋានកំពុងតែមាន ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់គាត់ ខណៈដែលមូលដ្ឋានទាំងមូល ក្នុងខណ្ឌ៧មករា ពោរពេញទៅដោយក្រុមអ្នកញៀនល្បែង ដូចពាក្យពោលថា៖ អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ ទាល់តម្រិះ បើមិនលួច ក៏ប្លន់សម្លាប់។

ក្នុងករណីល្បែងស៊ីសងខាងលើនេះ ប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះទៅបង្ក្រាប ទីតាំងល្បែងស៊ីសងខាងលើនេះផង ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ព្រោះល្បែងស៊ីសងទាំងនោះ ជាដើមចមនៃការបង្កបង្កើនរាល់បទល្មើស។

ដោយកាលពីពេលថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ក៏ដូចជាដាក់បទបញ្ជាថា ប្រសិនបើមានល្បែងស៊ីសងនៅកន្លែងណា អាជ្ញាធរនៅកន្លែងជាអ្នកទទួលខុសខុសត្រូវ ។

 

ជុំវិញករណីបើកលេងល្បែងស៊ីសងនេះ បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០) ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។

មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជា ប្រាក់ពីប្រាំលានរៀល(៥.០០០.០០០) ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។

ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button