ព័ត៌មានជាតិ

នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនខ្លួនជនសង្ស័យ០២នាក់​ និងថ្នាំ​ញៀន​ម្សៅក្រា​មពណ៌​សថ្លា ១៨ថ​ង់ធំ ទៅ​សាលាដំបូងខេត្ត​បន្ទា​យមានជ័យ

(បន្ទាយមានជ័យ)ជនសង្ស័យ០២នាក់ ត្រូវនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ​០៣​គោល​ដៅដោ​យឡែក​ពីគ្នា នៅក្រុង​ប៉ោយប៉ែត និងក្រុងសិរី​សោភ័ណ បានឃាត់ខ្លួនជន​សង្ស័យ០២នាក់ រួម​ទាំងវត្ថុតាងថ្នាំញៀន​ ១៨ថង់ធំ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី០១​ ខែមីនា​ ឆ្នាំ២០២៣ ដើម្បីចា​ត់ការបន្តតាមនិតិវិធី ។

លោកឧត្តម​សេនីយ៍ត្រី ធិន ​ស៊ិនដេត ស្នង​ការរង ទទួល​ការងារប្រឆាំ​ងគ្រឿងញៀន បា​នឲ្យដឹងថា៖ ដោ​យ​អនុវត្តតាម​បញ្ជា​របស់​លោកឧត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងកា​រន​គរបាល​ខេត្តបន្ទាយមាន​ជ័យ ដើ​ម្បីភូមិ ឃុំ/សង្កាត់​មាន​សុវត្ថិភាព ​និ​ងមាន​ការ​សម្រប​សម្រួ​លផ្ទា​ល់​ដោយ​ ​លោ​ក សោ វុទ្ធី ព្រះ​រាជ​អមជ្ញារងអម​សាលា​ដំ​បូងខេត្តប​ន្ទាយមាន​ជ័យ នៅវេ​លា​ម៉ោង០៤​និង២០នា​ទីរសៀល ថ្ងៃ​ទី២​៨​ ខែ​កុម្ភៈ ឆ្នាំ២០​២៣  កម្លាំងន​គរបាលនៃអ​ធិការដ្ឋាន​នគរបាលក្រុង​ប៉ោយប៉ែត ​កម្លាំង​នគរ​បាល​ការិ​យាល័​យ ប្រឆាំ​ងគ្រឿងញៀន ​នៃស្នងការ​ដ្ឋាន​នគ​របាលខេត្តប​ន្ទាយមានជ័យ ​សហការ​ជាមួ​យ​កម្លាំង​មន្ទីរប្រឆាំង​គ្រឿងញៀន​(ក៧) បានចុះបង្រ្កា​បករ​ណី​ជួញដូរ​គ្រឿងញៀន​ខុសច្បា​ប់ចំនួន០​២គោលដៅ ដោយគោលដៅទី០១ ចំណុចដីវា​លមួយក​ន្លែង​ ស្ថិតនៅ​ភូមិសាមគ្គីមានជ័យ សង្កាត់​អូរជ្រៅ ក្រុងប៉ោ​យប៉ែត ឃាត់ខ្លួនជ​នសង្ស័យ០​១នាក់ ឈ្មោះសាន ប៊ុនថេត ភេទប្រុស អាយុ​១៦ឆ្នាំ និង​ចាប់​យកបានវត្ថុ​តាងម្សៅ​ពណ៌ស​ក្រាម ​ចំនួន​០៦ថង់ធំ ,ទូរស័ព្ទដៃ​០១​គ្រឿង,ថ្នាំកញ្ចប់​មានឡូហ្គោម៉ាក​(សឺដែស) ចំនួន​០២កញ្ចប់​,ថ្នាំកញ្ចប់​ពណ៌ក្រហ​មមាន​អក្សរ F​ រូបសេះ (ថ្នាំទឹក​ស​ប្បា​យ) ចំនួន​០១កញ្ចប់,ថ្នាំកញ្ចប់ព​ណ៌ក្រហម​ អុចៗ មានអក្សរ  Supreme ​(ថ្នាំទឹកសប្បាយ) ចំនួន​០១កញ្ចប់

គោល​លដៅទី​០២បា​នបន្តចុះ​ទៅកន្លែងកា​រ៉ាអូខេ(ម៉ូលី​ណា)  G​K​TV ស្ថិត​នៅភូមិសាមគ្គីមានជ័យ សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត ​ឃាត់​ខ្លួនជន​សង្ស័យបាន​០១នាក់ទៀតឈ្មោះ សុខ ផល្លី ភេទប្រុស អាយុ៣​៦ឆ្នាំ រស់​នៅភូមិថ្នល់ប​ត់ ឃុំអូរបី​ជាន់ ស្រុក​អូរជ្រៅ ។វត្ថុតាង​ដកហូតបានមាន៖ទូរស័ព្ទ​ដៃ០១គ្រឿង និងរ​ថយន្ត​ម៉ាកុច​ស៊ីស​ RX 330 ​ពណ៌​ស ០១​គ្រឿង ពា​ក់ស្លាកលេខ ភ្នំពេញ  2BB 0175 ​

លោក ឧត្តមសេនីយ៍ត្រី​ ស្នង​ការរង បា​នបញ្ជាក់ថា​នៅវេ​លា​ម៉ោ​ង១០​និង១៥ព្រឹក​ថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០​២៣ តា​មបញ្ជារ​បស់លោ​ក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ​និងមានការ​សម្រ​បសម្រួល​ពីលោក សោ វុទ្ធី ព្រះរាជអមជ្ញារង​អមសាលាដំបូងខេត្ត កម្លាំងនគរ​បាល​ការិយា​ល័យ ប្រឆាំងគ្រឿងញៀន ​នៃស្នងការដ្ឋានន​គរបាលខេត្តបន្ទាយមានជ័យ សហការ​ជាមួយកម្លាំង​មន្ទីរប្រឆាំងគ្រឿង​ញៀន(ក៧) បានចុះ​បង្រ្កាបករ​ណីជួញដូរ​គ្រឿងញៀនខុស​ច្បាប់ នៅចំណុ​ចផ្លូវលំ ស្ថិតនៅ​ភូមិចក សង្កាត់ព្រះព​ន្លា ក្រុងសិរីសោភ័ណ វិធានញោះញង់) កម្លាំងស​មត្ថកិច្ចបា​នទំនាក់​ទំនង​ជនសង្ស័យ​និងណា​ត់កន្លែងប្រគល់​ទទួល​អីវ៉ាន់ ពេ​លទៅដ​ល់ជន​សង្ស័យ​បានរត់គេចខ្លួន ដោ​យបន្សល់ទុ​កតែវត្ថុតា​ងម្សៅក្រា​មពណ៌សថ្លា​ចំនួន១២ថង់ធំវត្ថុតាង​ទាំងនោះ​ត្រូវបាន​យកមកការិ​យាល័​យប្រឆាំងគ្រឿងញៀន និងបានរៀបចំ​ណុំរឿង​បញ្ជូន​ទៅសាលា​ដំបូង​ហើយផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button