លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរសិស្សជ័យលាភីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្ថិតនៅវិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យ
ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរសិស្សជ័យលាភីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង(២៧ ធ្នូ ២០២១)។

ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ក៏បានប្រគល់លិខិតអបអរសាទរ និងរង្វាន់លើកទឹកចិត្ត ជូនដល់ប្អូនៗសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលក្នុងនោះ សិស្សទទួលបាននិទ្ទេស A ចំនួន ១នាក់ និទ្ទេស B ចំនួន ៤នាក់ និងនិទ្ទេស C ដល់ E ចំនួន ៤៨នាក់។
ជាចុងបញ្ចប់នៃពិធីឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏សូមផ្តាំផ្ញើដល់ប្អូនៗទាំងអស់ថា ត្រូវបន្តខិតខំសិក្សាថ្នាក់មហាវិទ្យាល័យបន្ថែមទៀត ស្តាប់ការណែនាំ របស់មាតា បីតា លោកគ្រូ អ្នកគ្រូ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន សិស្សល្អ ពលរដ្ឋល្អ ដើម្បីក្រេបជញ្ជក់ចំណេះដឹងឲ្យក្លាយជាទំពាំងស្នងឬស្សី សរសរទ្រូង របស់ប្រទេសជាតិ ៕