ព័ត៌មានជាតិ

សម្ពោធដា​ក់ឱ្យប្រើ​ប្រាស់ជា​ផ្លូវ​ការនូវអ​គាររដ្ឋបាល និងប្រកា​សចូលកា​ន់តំណែង​មេបញ្ជាការ ​មេបញ្ជា​ការរង មូលដ្ឋាន​កងរាជអា​វុធហត្ថស្រុកមង្គ​លបូរី

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា​ការកងរាជ​អាវុធហត្ថ ខេត្តបន្ទាយ​មានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ លោ​កនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា​ការរង​នៃកង​យោធព​លខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស នា​ព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើ​ញជាអធិបតីក្នុងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ នូវអគាររដ្ឋបាល និងប្រកាស​ចូលកាន់មុខ​តំណែងមេបញ្ជាការ មេបញ្ជាការរ​ង​មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ។ ពិធីនេះ​ក៏មានការអញ្ជើ​ញចូលរួម ពីសំណាក់ប្រ​ធានក្រុមប្រឹក្សាស្រុ​កមង្គលបូរី និងលោក រ័ត្ន ដាស៊ីណង់ អភិ​បាល នៃគណៈអភិ​បាលស្រុកមង្គលបូរី លោកមេ​បញ្ជាការរង​កងរាជ​អាវុធខេត្ត នាយទាហាន នាយទា​ហានរង នៃកងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋានផងដែរ។

ថ្លែងនាឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក​ងរាជអាវុធហ​ត្ថខេត្តបន្ទាយមានជ័យ បាន​លើកឡើ​ងថា សមិទ្ធិផលដែលអង្គភា​ពកងរាជអាវុធហត្ថទទួលបា​ននាពេលកន្លងមក ក៏ដូច​ជាពេលនេះ គឺបានកើត​ចេញពីការជឿជាក់ និងពីសក​ម្មភាពកា​រងារល្អ ទំនា​ក់ទំនងល្អ ជាមួយ អា​ជ្ញាធ​រមូលដ្ឋាន សមត្ថកិច្ចគ្រប់លំ​ដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ទិសទី សបញ្ជាក់ពីមោ​ទនភាពដ៏​វិសេសវិ​សាលបំផុត ក្រោមដំបូលនៃម្លប់ស​ន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ មគ្គុទ្ទេសក៏ឯក របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករ​ដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមា​នការចង្អុល​បង្ហាញបញ្ជាផ្ទាល់​ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង​នៃកងយោ​ធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានណែនាំដល់មន្ត្រីកងរាជអាវុធហត្ថ ត្រូវយកចិត្តទុ​កដាក់ក្នុង​កិច្ច​ការងារតាមតួនាទី ភារកិច្ច ជាពិសេសអាវុធហ​ត្ថដែលទើ​បទទួលតួនាទី ភារកិច្ចថ្មី ត្រូវមានស្មា​រតីទទួលខុសត្រូវ និងការឆ្លើយ​តប ចំពោះការផ្តល់នូវភាពជឿជាក់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា​ការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការក​ងរាជអាវុធ​ហត្ថលើ​ផ្ទៃប្រទេស ដែលជានិច្ចជាកាល ​លោកតែងតែខិតខំ​យកចិត្តទុកដាក់ខ្ពស់ ដឹងសុខ ដឹងទុក្ខ ចំពោះ នាយទា​ហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ។

សូមបញ្ជាក់ផងដែរថា អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរី ដែលត្រូវបានដា​ក់សម្ពោធឱ្យប្រើ​ប្រាស់ជាផ្លូវការនាថ្ងៃនេះ គឺជាអំ​ណោយដ៏ថ្លៃថ្លា របស់លោ​កឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា​ការកងរាជអា​វុធហត្ថខេត្តបន្ទាយមានជ័យ ដែលមានទំហំ ២៥២.៦២ម៉ែត្រការ៉េ មាន​០៦បន្ទប់, អគារស្នាក់នៅ១,ឃ្លាំង​សម្ភារៈ១, អគារផ្ទះបាយ១, បន្ទប់ទឹក ១ រួម​នឹងសមិទ្ធិផលផ្សេងៗ សរុបអ​ស់ថវិកាចំនួន ១៦​១,៨៤​៨ ដុល្លារ អាមេរិក ។ ព្រមជាមួ​យគ្នានោះ​លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា បានប្រកា​​ស​ចូលកា​ន់តំណែ​ងជាមេបញ្ជាការមូល​ដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី រួមនឹ​ងមេ​បញ្ជាការរង ចំនួន៣រូបទៀតផ​ងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button