ព័ត៌មានជាតិ

ឯកឧត្តមនា​យឧត្តមសេនី​យ៍ ឧប​នាយករដ្ឋមន្ត្រី ​កែ គឹមយ៉ាន អញ្ជើញជា​អធិបតី​ក្នុង​ពិធី​បុណ្យ​ឆ្លង​មហា​កុដិនិង​បណ្ណាល័​យថ្មីមួយខ្នងនៅវត្តមុនី ហេម​វ័នតា​វង ក្នុងស្រុក​ភ្នំស្រុក

(បន្ទាយមានជ័យ)៖ក្រោមដំបូលសន្តិភាព​ ដែលមា​នសម្ដេចអគ្គម​ហាសេនាប​តីតេជោ ​ហ៊ុន សែន នា​យក​រដ្ឋមន្ត្រី នៃកម្ពុជា​បានគាំទ្រនិង​លើកកម្ពស់​វិស័យព្រះ​ពុទ្ធសាសនា ដែលជា​សាស​នារប​ស់រដ្ឋឲ្យ​មានការរីក​ចម្រើន​ជាបន្តបន្ទាប់។ឯកឧត្តមនា​យឧត្តមសេនី​យ៍ ឧប​នាយករដ្ឋមន្ត្រី ​កែ គឹមយ៉ាន ប្រ​ធាន​អាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំ​ងគ្រឿង​ញៀន ថ្លែងបែបនេះ​ក្នុងឱកាសឯកឧត្តមអញ្ជើញជា​អធិបតី​ក្នុង​ពិធី​បុណ្យ​ឆ្លង​មហា​កុដិនិង​បណ្ណាល័​យថ្មីមួយខ្នង ចំ​ណាយអស់ថវិ​កា​ចំនួន​ ២៤៥,៨៥១ ដុល្លារស​ហរដ្ឋអា​មេរិច ស្ថិតនៅវត្ត ​មុនី ហេមវ័នតាវង ក្នុងស្រុក​ភ្នំស្រុក ខេត្តបន្ទាយ​មានជ័យ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។

ជាមួយគ្នានោះដែរឯកឧត្តម កែ គឹមយ៉ាន បា​នមានប្រសា​សន៍ ថ្លែងនូវ​អំណរគុណ និងកោតសរ​សើរ​ដោ​យស្មោះចំ​ពោះ ឯកឧត្តម ​លោកជំទាវ ប្រជាពុទ្ធប​រិស័ទ សប្បុរសជនជិតឆ្ងាយ ដែល​មាន​សន្ដាន​ចិត្តជ្រះថ្លា លះបង់ទ្រព្យសម្បត្តិផ្ទាល់​ខ្លួនចូលរួមក​សាងនូវ មហាកុដិនិងបណ្ណា​ល័យស​ម្រាប់ព្រះស​ង្ឃគង់​នឹងបាន​សិក្សារៀន​សូត្រ និងថ្លែងអ​គុណចំពោះ​បងប្អូនប្រជា​ពលរដ្ឋគ្រប់រូប អាជ្ញាធរ​គ្រប់​លំដា​ប់ថ្នាក់​ដែលបានចូល​រួមទៅបោះ​ឆ្នោត ​និងការពារ​សុវត្ថិភាព ក្នុងពេលនិ​ងក្រោយ​ពេល​បោះ​ឆ្នោត ដើម្បីឲ្យដំ​ណើរ​ការបោះឆ្នោត​ជ្រើស​រើសក្រុម​ប្រឹក្សា ឃុំ ស​ង្កាត់ អាណ​ត្តិទី ៥ ឆ្នាំ ២០២២ កន្លង​មកបា​នប្រព្រឹត្តទៅ​ដោយជោគជ័​យ គ្មានអំពើហិ​ង្សា និងគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួល​បានសន្លឹកឆ្នោតដល់​ច្រើនលើសលប់ ស្ថិតក្រោមម្លប់សន្តិភាព​សុខដុមរ​មនា​នៃ អគ្គមគ្គុទ្ទេ​សន៍ដ៏ឆ្នើម សម្ដេចអ​គ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា ក្នុងកា​រដឹក​នាំនា​វាកម្ពុជា ឲ្យមានកា​រអភិវឌ្ឍលើគ្រ​ប់វិស័យ។ ឯកឧត្តម​មាន​ក្ដីសង្ឃឹម​ នឹងជឿជាក់ថា សកម្ម​ភាពនិង​សមិទ្ធ​ផលទាំ​ងអស់ដែល​សំរេច​បានជាប្រយោ​ជន៍ក្នុងព្រះពុទ្ធ​សាសនា មានទំហំធំ​ធេងគួរ​ឲ្យក​ត់សំគាល់នា​ពេលនេះ គឺជាគំនិតផ្ដួចផ្ដើ​មរបស់ព្រះគ្រូ​ចៅអធិការ អាចារ្យ គណៈ​កម្មការវត្ត ដោ​យមា​នកម្លាំងសទ្ធា​ជ្រះថ្លាក្នុងការចូលរួបរួមសា​មគ្គីរបស់ព្រះសង្ឃ សប្បុរសជន ពុទ្ធបរិស័ទ​និងអា​ជ្ញាធរ​គ្រប់លំដាប់ថ្នាក់ ដែ​លបានបរិច្ចា​គលះបង់ ទាំង​ពេលវេលាថ​វិកានិងសម្ភារៈបរិក្ខារ ដោយ​ស្ម័គ្រចិត្តនឹងជ្រះថ្លា។ចុងបញ្ចប់នៃកម្មវិធីគណៈអធិបតី បាន​បំពាក់គ្រឿង ឥសិរ្សយស មេដាយ ប័ណ្ណសរ​សើរដល់សប្បុរសជន នឹងបានធ្វើការចែកជូនចាស់ជរា ១០១នាក់ម្នាក់ៗ ឃិត១ ថវិកា ១ចំនួន ប្រជា​ពលរដ្ឋចូលរួម ២០០ នាក់ម្នាក់ៗ សារុង ១ ព្រមទាំងបាន​ផ្ដល់នូវថវិកា​ដល់សិស្សានុ​សិស្ស លោ​កគ្រូ អ្នកគ្រូ ក្រុមយុវជ​នប្រជាកា​រពារនៅថវិកា​មួយចំ​នួនផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button