ព័ត៌មានជាតិ

យុវជនម្នាក់ ត្រូវនគរបាលឃាត់ខ្លួនពីបទឃាតកម្ម កាលពីឆ្នាំ២០២០ នៅស្រុកព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបាល​ផែនព្រហ្មទណ្ឌកម្រិត​ធ្ងន់ ​សហ​ការជាមួយ​កម្លាំង​អធិកា​រដ្ឋា​ននគ​របាល​ស្រុក​ព្រះនេត្រព្រះ នៅថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនជ​នសង្ស័យ១នាក់ តាមដីការរបស់តុលាការខេត្តបន្ទាយមានជ័យ ជាប់​ចោទពីបទឃាត់កម្ម កាលពី​ជាង២​ឆ្នាំមុន​នៅ​ស្រុក​ព្រះនេត្រព្រះ។

ក្រោយទទួលបាន​បទបញ្ជាពីលោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបា​លខេត្តប​ន្ទាយមា​នជ័យ និងមានការសម្របសម្រួលនិតិ​វិធី ពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញារ អមសា​លាដំបូង​ខេត្ត លោកឧត្តមសេ​នីយ៍ត្រី នូ ជីវ័ន្ត ស្នង​ការរង ផែនការងារព្រហ្មទណ្ឌ បានដឹក​នាំកម្លាំង​នគរបាល​ក្រោមឱវាទ សហការជាមួយកម្លាំងនគរបា​លស្រុកព្រះនេត្រព្រះ បើក​ការស្រាវជ្រាវ និងបាន​ឃាត់​ខ្លួន ជនសង្ស័យ១នាក់ ឈ្មោះហុក វាសនា ហៅស្តៅ ហៅកូន​ង៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ សព្វថ្ងៃ​នៅភូមិភ្នំ​ជ​ញ្ជាំង ឃុំជប់​វារី ។

ការឃាត់ខ្លួនជនសង្ស័យ គឺអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួន លេខ៦៧ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ចុះហត្ថលេខា​ដោយលោក​អាំង ចិន្តា ចៅក្រមស៊ើបសួរ នៃសាលាដំបូង​ខេត្តបន្ទាយ​មានជ័យ (ពីបទឃាតកម្ម) ប្រព្រឹត្តនៅ​ភូមិព្រះនេត្រព្រះ ឃុំព្រះនេ​ត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តប​ន្ទាយមានជ័យ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០​ ។

បច្ចុប្បន្ន ជនសង្ស័យ​ស្ថិតក្រោម​ការសួរនាំ របស់​កម្លាំងជំនាញ ការិយាល័យនគ​របាលព្រហ្ម​ទណ្ឌក​ម្រិតធ្ងន់ ដើម្បីក​សាងសំណុំរឿ​ងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button