ព័ត៌មានជាតិ
ឯកឧត្តម សាយ សំអាល់បានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីពាក់ព័ន្ធនឹងទីតាំងបញ្ជាការដ្ឋានកងកាំភ្លើងធំ
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីពាក់ព័ន្ធនឹងទីតាំងបញ្ជាការដ្ឋានកងកាំភ្លើងធំ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនអង្គភាពរដ្ឋ សម្រាប់បម្រើឱ្យបុព្វហេតុការពារជាតិ ក្នុងភូមិសាស្ត្រ ភូមិស្រែចាម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្របសម្រួលឱ្យគ្រប់ភាគីពាក់ព័ន្ធទទួលយកគោលការណ៍ឈ្នះឈ្នះ និងជាជម្រើសដ៏ប្រសើរបំផុត ដែលធានាបាននូវការការពារឧត្តមប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋក្នុងទិសដៅឈានទៅបញ្ចប់បញ្ហាជំលោះដីធ្លី ដោយរក្សាឱ្យបាននូវភាពសុខដុមក្នុងសង្គម និងការអភិវឌ្ឍ។