ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ចាត់តាំងកម្លាំង​ចុះ​ជួយលើ​កស្រូវ​ប្រជាព​លរដ្ឋ ខណៈ​ខ្វះកម្មករ​លើកដា​ក់រថ​យន្តឈ្មួញ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ថ្ងៃ​អង្គារ ១៤ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានចា​ត់តាំងកម្លាំងចំនួន៥០នាក់ ចុះជួយលើ​កស្រូវ​ប្រជាពលរដ្ឋ លក់ឲ្យឈ្មួញ ស្ថិតនៅ​ក្នុងភូមិ​សាស្រ្ត​ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ដោយសារកា​រប្រមូលផលរបស់ប្រជាពល​រដ្ឋ មានចំនួនច្រើន ប្រឈមនឹងការ ខ្វះ​កម្មក​រជួយលើកស្រូវ លក់ឲ្យឈ្មួញ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់កម្លាំង ដែល​ឈរជើងនៅតាមមូលដ្ឋានត្រូវចុះសម្រួលការលំបាក របស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ធានាបា​នកុំឲ្យផលស្រូវប្រជាពលរដ្ឋខូចខាត។

លោកឧត្តមសេនីយ៍ សឹង្ហ ទុំ បានបញ្ជាក់ថា រាល់ការលំបាករបស់ប្រជាពលរដ្ឋ យើងត្រូវចូលរួម​ជួយដោះស្រាយ ឲ្យសាកសមកងកម្លាំងកើតចេញពីប្រជាជន ការពារប្រជាជន ជួយប្រជាជន ដើម្បីប្រ​ជាជន៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer