ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា យកបទពិសោធប្អូនជីដូនមួយ ដាស់តឿនអ្នក​ចេញពីម​ណ្ឌលប​ន្សាប​គ្រឿងញៀន កុំវិល​ទៅ​ជាន់ដានចាស់

ខេត្តបាត់ដំបង ៖ខិតខំត​ស៊ូបន្សាប ព្យាបាល និងស្ដារនីតិសម្បទា បានជាដា​ច់ស្រឡះពីគ្រឿងញៀន​ដោយមាន​ទាំងជំនាញវិជ្ជាជីវៈច្បាស់​លាស់ គឺជាជោគជ័យដ៏​ធំបំផុតមួយហើយ​សម្រាប់ជនរងគ្រោះ​ដែលធ្លាក់​ក្នុងអន្លង់កម្មនៃគ្រឿងញៀន ហើយជោ​គជ័យនេះក៏ជាមហាអំណរសា​ទររកអ្វីប្រៀបផ្ទឹម​ពុំបានដែរ សម្រា​ប់លោកឪពុក អ្នកម្ដាយ ប្ដីឬប្រពន្ធ កូន និងបណ្ដាញាតិទាំងឡាយ។ សម្រាប់ឯក​ឧត្តមអភិសន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទាំង​ជោគជ័យ និងអំណ​រសាទរនេះ សុទ្ធតែត្រូវការជា​ចាំបាច់នូវសេចក្ដីប្រុងប្រយ័ត្នរបស់សាមីជន ដាច់ខាតមិនត្រូវវិ​លត្រ​ឡប់ទៅ​រកផ្លូវចាស់ រួមទាំងមិត្ត​ដែលពាក់ព័ន្ធនឹងគ្រឿងញៀន។

ក្នុងពិធីសំ​ណេះសំ​ណាល និងបិទវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្នែកទ្រឹស្ដី និងអនុវត្តដ​ល់អ្នក​ញៀន​គ្រឿងញៀន នៅ​មជ្ឈមណ្ឌ​លបន្សាប ព្យាបាល និងស្ដារនី​សម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ស្ថិត​នៅស្រុករ​តនមណ្ឌល ខេត្តបាត់ដំ​បង នាព្រឹក​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិ​សន្តិបណ្ឌិត ដែលជាអនុប្រធា​នអាជ្ញាធរជាតិប្រយុទ្ធប្រ​ឆាំងគ្រឿងញៀនមួ​យរូបផង បានថ្លែងលា​តត្រដាង​បទពិសោធប្អូនជី​ដូនមួយម្នាក់ ដែល​ពីដំបូងឡើយបានបន្សាប ព្យាបាល និងស្ដា​រនីតិម្បទា​ដោយជោ​គជ័យ ប៉ុន្តែទីបំផុត​បានផុងខ្លួន​ប្រើប្រាស់គ្រឿងញៀនម្ដងទៀត ដោយសា​រវិលទៅ​សេពគប់​មិត្តចាស់ ទម្រាំអាចផ្ដាច់​បានជា​លើកទី២ ក្នុងស្ថា​នភាពសុខភាពមិនមាំទាំ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានទា​ញចំណាប់អារម្មណ៍ទៀតថា ក្នុងដំណើរចូល​មកកាន់វេ​ទិកា​ប្រារព្ធពិធីនាឱ​កាសនោះ ឯកឧត្តមបានសង្កេត​ឃើញថា ញាតិមិត្តដែលភា​គច្រើនកំពុងរ​ង់ចាំទទួល និងផ្ដល់កា​រលើកទឹកចិត្តដល់កូន ប្ដី ប្រពន្ធ និងបងប្អូន​ ដែលកំពុងរស់នៅ និងត្រៀម​ចេញ​ពីមជ្ឈមណ្ឌលត្រឡប់ទៅផ្ទះវិញ សុទ្ធតែប​ង្ហាញទឹកមុខប្រក​បដោយក្ដីរីករាយ និងក្ដីសង្ឃឹម ដោយបា​នដឹងនិង​ឃើញថា ជនរង​គ្រោះជាសា​ច់ជា​ឈាមរបស់ខ្លួន កំពុងស្ថិតក្នុងដំណើ​រផ្លូវឆ្ពោះ​ទៅកាន់អ​នាគតប្រកបដោយពន្លឺភ្លឺស្វាង ក្លាយ​ជាពលរដ្ឋល្អក្នុងសង្គម តាមរយៈការទ​ទួល​បាននូវកា​របន្សាបព្យា​បាល និងស្ដារនីតិស​ម្បទាប្រកបដោយ​ការយកចិត្តទុកដាក់ បន្ទាប់ពីធ្លាក់ក្នុងអន្ល​ង់ខ្មៅងងឹត​នៃគ្រឿងញៀន។

គួរកត់សម្គាល់ថា មជ្ឈមណ្ឌលបន្សាប ព្យាបាល​ និងស្ដារ​នីសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន បានស​ម្ពោធដំណើ​រការក្រោមអធិតីភា​ពសម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ មជ្ឈមណ្ឌ​ល បានទទួ​លជនរងគ្រោះ​ដោយគ្រឿងញៀនសរុប ១ ១១៥នាក់ ក្នុងនោះ​មានស្រ្តី៦​១នាក់។ មជ្ឈមណ្ឌល បា​នផ្ដល់សេ​វាជា ៣ផ្នែក​ រួមមាន៖ ផ្នែកបន្សាបព្យាបាល ផ្នែកអ​ប់រំរៀនបំ​ណិ​នជីវិត និងផ្នែក​បណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈ ដូចជា៖ ថែទាំជួស​ជុលរថយន្ត ដំឡើង​បណ្ដាញ​អគ្គិសនីក្នុងអគារ ​សេវាកុំព្យូទ័រនិ​ងជួសជុល​ កែច្នៃចំណី​អាហា​រនិង​បន្លែ បសុព្យាបាល បច្ចេកទេ​សចិញ្ចឹមត្រីប្រា សេវាកម្មជួ​សជុលម៉ាស៊ីនត្រជាក់​ ជំនាញវិស្វកម្មសំណង់ស៊ីវិល ជាងកា​ត់សក់ និងសាឡន។

យោងតាមរបាយការណ៍ឯកឧត្តមវេជ្ជបណ្ឌិត ​កែ ស៊ីនួន ដែលជាប្រធានមជ្ឈមណ្ឌល មុននឹងអ​នុញ្ញាត​ឱ្យធ្វើស​មាហរណកម្មត្រឡប់​ទៅផ្ទះវិញ ជន​រងគ្រោះ​ទាំងអស់ ត្រូវឆ្ល​ងកាត់ការធ្វើតេស្ត ៣ដង តម្រូវឱ្យជា​ប់ទាំង ៣ដង ហើ​យបន្ទាប់​ពីវាយ​តម្លៃឃើញថា អា​ចចេញទៅក្រៅប្រកបរបរបាន ពួក​គេនឹង​ទទួលបានវិញ្ញាបនបត្របញ្ជាក់​ការបញ្ចប់វគ្គប​ណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោ​យក្នុងរយៈកន្លងមក មជ្ឈ​មណ្ឌល បានផ្ដល់ជូន ចំនួន​ ៣លើក ស្មើនឹង​ ៣៣៤នា​ក់រួចមកហើយ។ សម្រាប់កា​រផ្ដល់ជូន​លើកទី៤ ក្រោមអធិបតី​ភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នាឱ​កាសនេះ មានចំនួន ​១៦៦នាក់។ ឯកឧត្តម​វេជ្ជបណ្ឌិត ក៏បាន​អំពាវនាវថ្នាក់ដឹក​នាំ និងសប្បុរសជនទាំងឡាយ បន្តផ្ដល់​ការគាំទ្រ​ដើម្បីនិរន្តរ​ភាពមជ្ឈមណ្ឌល។

ពីវេទិកាអធិប​តីនោះដែរ ប្រមុខក្រសួ​ងមហាផ្ទៃ ក្នុងនា​មសម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នា​យករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍​កោតសរសើរខ្ពស់​ចំពោះឧត្តមគ​តិរួមចំណែ​ករបស់​ឯកឧត្តម​វេជ្ជប​ណ្ឌិត កែ ស៊ីនួន ដើម្បីបុព្វហេ​តុសង្គ្រោះ​ជនរងគ្រោះ​ដោយសារគ្រឿង​ញៀនជាមួយ​រាជរដ្ឋាភិបាល។ ក្នុងឱកា​សនោះដែរ ​ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ​ក៏បានផ្ដល់អំណោយថវិកា ចំនួន ១០០​លានរៀល អង្ករ​ ២តោន និងសម្ភារៈ​ប្រើប្រាស់ចំ​នួន ២០០កញ្ចប់ ព្រមទាំងបាន​សន្យា​ផ្ដល់​ការគាំ​ទ្របន្ថែមទៀត និងចូលរួ​មសម្របសម្រួលដោះ​ស្រាយសំណើ និងសំណូមពរមួយចំនួន ដើម្បីនិរន្តរ​ភាព និងវឌ្ឍន​ភាពរបស់មជ្ឈមណ្ឌល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button