ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជា​អធិបតីក្នុងកិច្ចប្រ​ជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារ​កិច្ច និងវឌ្ឍនភា​ពការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា និងទិសដៅការងារ ខែធ្នូ ឆ្នាំ២០២២ ព្រម​ទាំ​ងបំពាក់ ឋានន្តរសក្ដិ និងផ្លាស់ប្តូរតួនាទីភារកិច្ច ជូននាយទាហាន កងរាជអាវុធហត្ថ ខេត្តបន្ទាយ​មានជ័យ ដែលមានស្នាដៃកន្លងមក

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង​រាជអាវុធហត្ថ​ខេត្តបន្ទាយ​មានជ័យនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២ ២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអ​នុវត្ត តួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា និងទិសដៅការងារ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងបំពាក់ឋានន្តរសក្ដិ និងផ្លាស់​ប្តូរតួនាទីភារកិច្ច ជូននាយទាហាន កងរាជ​អាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលមានស្នាដៃកន្លងមក។

ក្នុងកិច្ចប្រជុំនេះ​￸មានការចូលរួមពីមេបញ្ជាការរង​កងរាជអាវុហត្ថខេត្ត នាយសេ​នាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយ​រងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងស្រុក ទាំង៩ ព្រមទាំងនាយទាហាន នៃកងរាជ​អាវុធហត្ថ សរុបចំនួន៦៣រូប ក្នុងនោះ￸នា​យអាវុធ​ហត្ថត្រូវបំ​ពាក់ឋានន្តរសក្ដិចំនួ​ន៣រូប និងផ្លាស់ប្តូរមុខតំណែងចំនួន៨រូប និងផ្ទេរ​ភារកិច្ចចំនួន៥រូ​បផងដែរ។

នាឱកាសនោះដែរ លោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន បានកោតសរសើរចំពោះនាយទាហាន នា​យទាហា​នរង នៃកងរាជអាវុធហត្ថខេ​ត្តបន្ទាយមានជ័យទាំងអស់ ដែលបានខិត​ខំបំពេញតួនា​ទីភា​រកិច្ចរបស់​ខ្លួនដោយបានអនុវត្តតាមបទបញ្ជា និង​គោរពវិន័​យរបស់អង្គភា​ពនាពេលកន្លង​មកបាន​យ៉ាង​ល្អប្រសើ​រប្រកបដោយទំនួលខុសត្រូវខ្ពស់។

ដើម្បីអ​នុវត្តតាមអនុសា​សន៍ដ៏ខ្ពង់ខ្ពស់ នាយឧត្តម​សេនីយ៍​ សៅ សុខា អគ្គមេបញ្ជា​ការរង នៃ​ក​ង​យោ​ធពលខេមរភូមិន្ទ មេបញ្ជាការកង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស លោកឧត្តមសេនី​យ៍ត្រី បោន ប៊ិន បានជម្រុញដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ រួម​គ្នាអប់រំខ្លួន កសាងខ្លួន ប្រកាន់ខ្ជាប់នូវសីលធ​ម៌របស់កងរាជអាវុធហត្ថទាំង៥រួមមានៈ

ទី១ស្មោះ​ត្រង់​ចំពោះជាតិ សាសនា ព្រះមហាក្សត្រ

ទី២ ភាពស្អាតស្អំ អត្តចរិត​សុភាពរាបសារ អាកប្ប​កិរិយាស្លូតបូត សាមញ្ញ ប៉ុន្តែមានភាពម៉ឺងម៉ាត់ ក្នុង​ការអនុវត្តតួ​នាទីភារកិច្ចរប​ស់ខ្លួនដោយប្រ​កាន់ខ្ជាប់នូវការ​គោរពច្បាប់ មានវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ

ទី៣ មានសមត្ថភាពនិង​ភាពឆ្លាតវ័យគ្រប់កាលៈទេសៈ ដោយខិតខំប្រឹងប្រែង​ស្រាវជ្រាវរៀន​សូត្រហ្វឹក​ហ្វឺនគ្រប់ជំនាញវិជ្ជាជីវៈ

ទី៤ឧស្សាហ៍ព្យាយាមក្នុងកិច្ចការងារ រាល់ការងារត្រូវតែមានភាពហ្មត់ចត់និងអំណត់ធន់ និង

ទី៥មានសេចក្តីក្លាហានចំពោះតួនាទី ភារកិច្ចរបស់ខ្លួន ដោយមានការទទួលខុសត្រូវ មានភាពច្បាស់លាស់។

ក្នុងនោះលោកមេបញ្ជាការបាន​ផ្សព្វផ្សាយផែន​ការ ស្ដីពី ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងស​ង្រ្គោះ￸បន្ទាន់ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំ​រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើទី៩ នៅខេត្តសៀមរាប នាថ្ងៃទី២១២៤ ខែវិច្ឆិកា ឆ្នាំ២០២២នាពេលខាងមុខ។

ជាចុងបញ្ចប់លោកឧត្តមសេនីយ៍មេបញ្ជាការ បានជម្រុញឱ្យកម្លាំងអាវុធហត្ថទាំងអស់ ព្រមទាំង​ក្រុមគ្រួសារទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗ ដើម្បីចូលរួម​បោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្ត​នាពេលខាងមុខនេះផងដែរ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer