ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ ៦នាក់ ទៅតុលាការ​ពាក់ព័ន្ធករ​ណីគ្រឿងញៀន

(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយ​ប៉ែតនៅវេលាម៉ោង០៣និង០០នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំ​ចុះប្រតិបត្តិការ​បង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំ​ណុច​លើផ្លូវមុខក្លឹបMEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយ​ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់​សរុបចំនួន០៦នាក់ រួមមាន ១ឈ្មោះ ណាត់តាវុធ ស្រីសមរួម ហៅបៀ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់​នៅភូមិក្បាល​ស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់), ឈ្មោះ ជន វណ្ណឌី ហៅទី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន បច្ចុប្បន្ននៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់),ឈ្មោះ នូ ទិត្យរតនៈ ហៅ ណាក់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្ននៅមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់), ឈ្មោះ សន ផានី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នបន្ទប់ជួល ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់), ឈ្មោះ សុតធីផាត់ កៃថង់ស៊ុក ហៅបត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយ​ប៉ែត​(រក្សាទុក និងប្រើប្រាស់),ឈ្មោះ អៀ លីម៉េង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង បច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)

ក្នុងប្រតិបត្តិការនោះ​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចាប់យកសម្ភារៈវត្ថុតាងរួមមាន គ្រឿង​ញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស និងក្រាមម្ស៉ៅសថ្លា (កេតាមីន) ចំនួន ២០កូនថង់កិប ទម្ងន់ ១២២,៩៣ក្រាម, គ្រឿងញៀនប្រភេទកេតាមីនទឹក ចំនួន ០២ប្រអប់ ស្មើនឹង ៥០ដប ទម្ងន់ ១៨១២,​២ក្រាម, កញ្ចប់ម្ស៉ៅរូបផ្លែទំពាំងបាយជូរពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន ២០កញ្ចប់ ទម្ងន់ ២០០,៥​ក្រាម, កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម(អ៊ិចស្តាស៊ី) (FB ១៣កញ្ចប់+Ferrari ០៧កញ្ចប់) ចំនួន ២០កញ្ចប់ ទម្ងន់ ៣១៣ក្រាម, កញ្ចប់ម្ស៉ៅពណ៌ខ្មៅ Rolls Roycc (អ៊ិចស្តាស៊ី) ចំនួន ០៤កញ្ចប់ ទម្ងន់ ៧១,១ក្រាម, កញ្ចប់ម្ស៉ៅពណ៌ផ្កាឈូក Rolls RR (អ៊ិចស្តាស៊ី) ចំនួន ០៤កញ្ចប់ ទម្ងន់ ៩,២ក្រាម គ្រាប់ថ្នាំពណ៌ផ្កាឈូក ចំនួន ០១គ្រាប់ ទម្ងន់ ០,១៧ក្រាម , ម៉ូតូ ចំនួន ០៤គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនឈានដល់ការប​ង្រា្កបកកម្លាំងមូល​ដ្ឋានមូលដ្ឋានកង​រាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិ​សាស្ត្រក្រុងប៉ោយប៉ែត។ លុះដល់ចំណុចលើផ្លូវមុខក្លឹបMEX CLUB បានប្រទះឃើញ​ជនសង្ស័យ​ឈ្មោះ ណាត់តាវុធ ស្រីសមរួម ហៅ បៀ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ ជាមុខសញ្ញាគ្រឿង​ញៀន ដោយមា​នការសង្ស័យកម្លាំង​បានសួរនាំ និងធ្វើការត្រួតពិនិត្យឆែកឆេររ​កឃើញមានគ្រឿង​ញៀនម្ស៉ៅក្រាមសថ្លា(កេតាមីន) ចំនួន ០២កូនថង់កិប ទម្ងន់ ១,៧៩ក្រាម នាំមកកាន់មូលដ្ឋា​នកងរាជអាវុធហ​ត្ថក្រុង ដើម្បីសួនាំ។ ក្រោយពីការឃាត់ខ្លួន និងបានចម្លើយសារ​ភាពពីជនសង្ស័យ​ខាងលើ កម្លាំងបាន​កំណត់មុខសញ្ញា ជួញដូរគ្រឿងញៀន និងបានឃាត់ខ្លួនជនសង្ស័យ​ជាបន្តប​ន្ទាប់​បាន​ចំនួន ០៥នាក់បន្ថែមទៀត ព្រមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួនធំ នាំមកកាន់​មូលដ្ឋានកងរា​ជអាវុធហត្ថក្រុង ចាត់ការតាមនីតិវិធី ។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូន​មកបញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរា​ជអាវុធហ​ត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button