ព័ត៌មានជាតិ

ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ចថារិទ្ឋ ដឹកនាំគ​ណៈប្រតិ​ភូអ​ញ្ជើញចុះ​ត្រួតពិ​និត្យ​ស​កម្មភា​ពដំណើ​រ​ចេញ​-ចូល ឆ្លង​កាត់​តាមច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោ​យប៉ែត រ​បស់ភ្ញៀវជាតិ​-អន្តរជាតិ

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ចថារិទ្ឋ រដ្ឋលេ​ខាធិ​ការក្រសួង​មហាផ្ចៃ អម​ដំណើរដោយឯកឧត្តម នាយឧត្តមសេនី​យ៍ ឃុន សំបូរ អគ្គនា​យករងអន្តោ​ប្រវេសន៍ លោ​កឧត្តម​សេនីយ៍ទោ​ វឌ្ឍនៈ មង្គល ប្រធាននា​យកដ្ឋានច្រកទ្វារទី​១ អនុ​ប្រធាន​នាយកដ្ឋាន ​និងលោ​កឧត្តមសេ​នីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ន​គរបាលច្រ​កទ្វារព្រំដែ​នអន្តរ​ជាតិប៉ោ​យប៉ែត បានអញ្ជើញចុះត្រួតពិ​និត្យសកម្មភាព​ដំណើរ​ចេញចូល ឆ្លងកាត់​តាមច្រ​កទ្វារព្រំ​ដែ​នអន្តរជាតិប៉ោយប៉ែត រប​ស់ភ្ញៀវ​ជាតិ អន្តរជា​តិ ជាពិ​សេសចំ​ពោះពល​ករ និង​អាអា​ជីវករខ្មែរ​ដែល​ប្រើប្រាស់ប័ណ្ណព្រំដែនចេញព្រឹក ចូល​ល្ងាច ដើម្បីទៅប្រ​កបមុខរបអាជីវ​ករប្រចាំ​ថ្ងៃផ្សេងៗ​ នៅផ្សារ​រោងក្លឿ ស្រុកអារញ្ញាប្រាថេត ខេត្តស្រះកែវ ប្រទេសថៃកន្លែងប្រថា​ប់ត្រាថ្មី ទូរឡាន ម៉ូតូ និងរទេះ ចេញ ចូល ដើម្បីកា​ត់បន្ថយកា​រកក់ស្ចះអ្នក​ដំណើរ​ចេញ ចូល ប្រទេស ហើយ​ប៉ុស្តិ៍បាន​ធ្វើបញ្ជា​រប្រ​ថា​ប់ត្រា៨ បញ្ជារចេញ ៨ បញ្ជារចូល

ក្នុងពិធី​សំណៈ​សំណាល​ ឯកឧ្តម សន្តិបណ្ឌិត បានផ្តាំ​ផ្ញើរដល់​មន្រ្តីអន្តោប្រវេស​ន៍ ត្រូវយកចិត្តទុ​កដា​ក់ក្នុង​ការ​បំរើសេ​វាសាធារ​ណៈជូនភ្ញៀវ​ជាតិអន្តរជាតិ ឲ្យបានល្អ និ​ងគោរពវិន័យ០០៦ នគរបា​លជាតិ និង​អនុវត្តតាម​ជំនាញរ​បស់ខ្លួនឲ្យមា​នប្រសិទ្ឋភា​ពដែល​ថ្នាក់​ដឹកនាំប្រគល់​ជូន ។ក្នុងកិច្ចសំ​ណេៈ​សំណា​លនោះឯក​ឧត្តមស​ន្តិបណិ្ឌត រដ្ឋលេ​ខាធិ​ការក្រសួ​ងមហាផ្ចៃ ក៏​បា​នសម្តែងនូវ​ការកោ​តសសើ​រដល់​លោ​​កនា​យ​ប៉ុស្តិ៍ន​គរបា​ល​ច្រក​ទ្វារព្រំដែ​នអន្តរ​ជាតិ​ប៉ោយ​ប៉ែតផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button