ព័ត៌មានជាតិ

ឯកឧត្តម ភឹម ភីរ៉ា​អភិបាលរងខេត្តក្រចេះបានអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកសំបូរ ខេត្តក្រចេះ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកសំបូរ ខេត្តក្រចេះ
ព្រឹកថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត តំណាង ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកសំបូរ ចំនួន០២រូប ។
១.លោកស្រី ហ៊ា សារ៉ង ឋានន្តរស័កិ្តនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងស្រុកសំបូរ។ ២.លោក សែត សេត ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដេីមខ្សែពិសេស ថ្នាក់លេខ៦ ជាអភិបាលរងស្រុកសំបូរ ។
ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ក្រុមប្រឹក្សាក្រុង អភិបាល អភិបាលរងស្រុក មេឃុំ និងមន្រ្តីសាលាស្រុកផងដែរ ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button