ព័ត៌មានជាតិ

ប្តីរបួសធ្ងន់ ប្រពន្ធរបួសស្រាល ក្នុង​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយម៉ូ​តូបុកគោ​យន្តកន្ត្រៃបត់ប្តូរទិសនៅស្រុក​ស្វាយ​ចេក

ខេត្តបន្ទាយមានជ័យ៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូបុកគោយន្តកន្ត្រៃ​ពីក្រោយ បណ្តាល​ឲ្យប្តីរង​របួស​ធ្ងន់ ប្រពន្ធរបួ​សស្រាល ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ហេតុ​ការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតឡើង កាលពី​វេលាម៉ោង០៧និង០៥នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើផ្លូវខេត្តលេខ 2561 A  ភូមិតេ​ជោភ្នំឆ័ត្រ ស្ថិតនៅក្នុង​ឃុំស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានឲ្យដឹងថា៖ជនរងគ្រោះជាប្តីឈ្មោះ វឿត សារិត ភេទប្រុស អាយុ២៤ឆ្នាំ រងបួសធ្ងន់ និង​ប្រពន្ធឈ្មោះ វិន សុធា អាយុ ២៥ឆ្នាំ របួសស្រាល ជនរងគ្រោះទាំង០២នាក់ នៅភូមិតាសុងឃុំ គោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា៖​នៅមុន​ពេលកើតហេតុ ឈ្មោះ ម្រះ កាត ភេទប្រុស អាយុ ៣៣ឆ្នាំ​ មានលំនៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយ​ចេកស្រុកស្វាយចេក បានបើកបរ​គោយន្តកន្រ្តៃ​០១គ្រឿង​ក្នុងទិសដៅ​ពីទិសខា​ងកើតទៅ​ទិសខាង​លិច លុះមកដល់ត្រង់​ចំណុចកើតហេតុ បា​នប្តូរគន្លង​ទិសផ្លូវ​បំ​រុងចូ​លផ្ទះ ស្របពេ​លនោះ អ្នកបើ​កម៉ូតូម៉ាក វេវ អា​វកាច់ ពណ៌ឈាមជ្រូក គ្មានស្លាកលេខ ដឹក​ប្រពន្ធពីក្រោយ បើកក្នុងទិស​ដៅ​ពីលិចទៅកើ​តក្នុង​ល្បឿនលឿនបុ​កចំ​ទ្រុងគោយន្ដផ្នែកខា​ងក្រោយជំហៀងខាងស្ដាំ បណ្តា​លឲ្យប្តីអ្នក​បើក​ម៉ូតូ របួសធ្ងន់ ដឹកទៅ​សង្រ្គោះ​នៅមន្ទីរពេទ្យបង្អែក​មង្គល​បូរីនិ​ងប្រពន្ធរបួសស្រាល។សម្ភារៈទាំង​០២ខូចខាត​ស្រាល ត្រូវបាន​រក្សាទុក​នៅអធិការដ្ឋាន​នគរបាលស្រុកស្វាយចេក ដើម្បីរងចាំធ្វើការ​ដោះស្រាយនៅពេលក្រោយ

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer