ព័ត៌មានជាតិ

ប្រតិភូ ក្រសួងធម្មកា​រ​និងសាសនា ចុះពិនិត្យស្ថាន​ភាពទឹកលិច​វត្តអារាម ដែល​រងនូវ​ការប៉ះ​ពាល់​ដោយ​ទឹកជំន​ន់ទឹកភ្លៀង

ខេត្តបន្ទាយមានជ័យ៖ទឹកជំនន់ទឹកភ្លៀងនាឆ្នាំ២០២២​ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ធ្វើឲ្យ​មាន​កា​រលិ​ចលង់ផ​លដំណាំ​ ផ្ទះសម្បែងរប​ស់បងប្អូន​ប្រជាពលរដ្ឋ និងមានការ​លិច​លង់វត្តអា​រាម​សរុបចំនួន ៥៤វត្ត និងបាន​ស្រកចុះ​វិញចំនួន ៣៤វត្ត រីឯព្រះ​វិហារគ្រិស្ត​សាសនាលិច​លង់ចំនួន ២០​កន្លែង ស្រ​ក​ចុះ​ចំនួន​២​កន្លែង នៅសល់១៨​ន្លែង គិតត្រឹម​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២​។​នេះបើ​តាមការបញ្ជាក់​របស់លោក បៀវ ថាន ប្រធានមន្ទីរធម្មកា​រនិងសាសនាខេត្ត ក្នុង​ពិធីជួប​សំណេះ​សំណាល និងសាកសួរសុខទុក្ខ​របស់ប្រតិភូក្រសួងធម្មការ និងសាសនាដែលដឹកនាំដោយ ឯ​កឧត្ដម នរៈ រតនវឌ្ឍនោ រដ្ឋលេ​ខាធិការក្រសួងធម្មការនិងសាសនា និងលោក​ជំទាវ ក្នុងបេសកកម្មចុះពិ​និត្យមើលស្ថាន​ភាពវត្តអារាម ដែលរងនូវការប៉ះពាល់​ដោយទឹកជំនន់ទឹក​ភ្លៀងរយៈ​ពេលពី​រថ្ងៃទី១៩ ២០ ខែតុលា ឆ្នាំ២០២២ ។

នាឱកាសនោះឯកឧត្ដមរដ្ឋ​លេខាធិការ បានពាំនាំនូវប្រ​សាសន៍ផ្តាំផ្ញើសាក​សួរសុខទុក្ខពីសំ​ណាក់​ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចំពោះព្រះ​តេជគុណគ្រប់ព្រះអង្គ និង​សូម​ចូលរួមក្នុង​ការលំបាក របស់ព្រះ​តេជគុណដែលបាន ជួបរងគ្រោះ​ដោយសារទឹកជំនន់​និងសូមបើ​កបេះដូង​ដោ​យស្មោះ ចំពោះ​ការអាណិ​តស្រឡាញ់។

ជាមួយគ្នានោះដែរឯកឧត្តម​ក៏បានមានប្រសាន៍​ផ្ដាំផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់ស​ម្ដេចព្រះពោ​ធិវង្ស អំ លឹម​ហេង គណៈសង្ឃនាយ​កនៃព្រះរាជា​ណាច​ក្រកម្ពុជា សូមញាតិ​ញោ​មម​ហាពុទ្ធបរិ​ស័ទ​ទាំង​អស់ ជាពិ​សេ​សក្នុងក្រុម​គ្រួសារ​ជនរង​គ្រោះ​ដែល​កំពុង​តែជួបនូវ​កា​រលំបាក​និងកំពុង​ជួបគ្រោះ​ធម្ម​ជាតិ ប្រកបដោយស​មានចិត្ត​និងកា​រសោកស្ដាយ​យ៉ាងពន់ពេក ជាសត្យានុម័ត សេចក្ដីទុក្ខរបស់​ញាតិញោមគឺជា​សេចក្ដីទុក្ខរ​បស់ព្រះសង្ឃផងដែរ ព្រោះ​ថា​ឆ្នាំង​បាយ​របស់ព្រះសង្ឃ គឺស្ថិត​អាស្រ័យ​លើញាតិញោមពុទ្ធបរិស័ទ ។

ទន្ទឹមនោះដែរឯកឧត្ដម នរៈ រតនវឌ្ឍនោ និងលោកជំទាវ បានចូលរួមចំណែក​ឧបត្ថម្ភថវិកាចំនួន ១០​លានរៀល ដើម្បីចូលរួមដល់វត្តដែ​លការលិចលង់ អំណោយមាន ក្នុង ១វត្ត អង្ករ ១០០kg មី​១កេស ទឹកសុទ្ធ១កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ ២យូរ និងថវិកាមួយចំនួន ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer