ព័ត៌មានជាតិ

លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ​ បញ្ជូនកម្លាំង​នគរបាលចំនួន១០​០នាក់បន្ថែម និងអេស្ការ ១​គ្រឿង ទៅ​កាន់សា​កលវិទ្យាល័​យជាតិ​មានជ័យ ដើម្បីពន្លឿន​ការរំដោះទឹកជំនន់ ខណះទំនប់​ត្រូវទឹក​ហូរច្រោះ​ប្រឈ​មការបាក់ស្រុត

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយ​មានជ័យ នា​ព្រឹកថ្ងៃទី១១ ខែតុ​លា ឆ្នាំ២០២២នេះ បាន​បញ្ជូនកម្លាំង​នគរបាលចំ​នួន១​០០នាក់បន្ថែម និងគ្រឿងចក្រ ដើម្បីទៅជួយ​រំដោះទឹ​កជំនន់ចេញ​ពីបរិវេណ​ទីធ្លាសាកលវិទ្យាល័​យជាតិមានជ័យ ខណះ​ទឹកបន្តហូរច្រោះ ដែ​លអាចប្រឈមកា​របាក់ទំនប់ការ​ពារ​ទឹក។

លោកឧត្តមសេ​នីយ៍ទោ ស្នងការ ក៏បាន​ចាត់តាំង លោក​ស្នងការរងចំនួន៣រូប រួមមាន​ លោក​ឧត្តម​សេនីយត្រី អ៊ុន សំអន ស្នងការរង លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង លោកវរសេនីយឯក យី ប៊ុនរឿង ស្នងការរង ទទួលផែនការដឹកនាំបញ្ជាកម្លាំងន​គរបាលមកពីបណ្តា​ការិយាល័យជំនាញ និងកម្លាំងនគរបា​លមកពីវរ:សេនាតូចកា​រពារព្រំដែនគោគទាំង៤ ដើម្បីទ្រោល​សភាពណ៍ រំដោះទឹក បូម ច្រកដី​ដាក់ការរ៉ុងធ្វើទំនប់ និងបញ្ជាគ្រឿងចក្រ​ឈូសឆាយ កាយបង្ហាប់​បិតកន្លែង​ដែលប្រឈ​មទឹក​ហូរ​ច្រោះនិង​បាក់ស្រុត ដើម្បីឲ្យទឹកឆា​ប់រីងស្ងួត ហើយ​និស្សិតក៏ឆាប់​បានចូលរៀនសូត្រវិញ ក្រោយពីផ្អាកកា​រសិក្សាអស់រយះពេល​ជាង១សប្តាហ៍។

ទន្ទឹមគ្នានេះ​លោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត ក៏បាននាំយក​នូវអំណោ​យមានដូចជា ទឹកក្រូច ២៥កេស មី ២៥កេស ត្រីខ ២៥កេស ទឹកត្រី ១៥យួរ ទឹកស៊ីវអ៊ីវ ១០យួរ និង ថវិកាចំនួន ១លាន រៀល ទៅឧបត្ថម្ភដល់ក​ងកម្លាំង ដែលកំពុងចុះបំពេញបេសកកម្ម។ ក្រៅ​ពីនេះលោ​កក៏បាននាំ​យកអំណោយ​ប្រេងម៉ាសូត ២៥០០លីត្រ របស់ ឯកឧត្តម សេង ផល្លី និង ឯកឧត្តម ឯក មនោសែន ទៅឧបត្ថម្ភដល់គណ:​គ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីចាត់ចែង​ដោះស្រាយការ​ចាក់ម៉ាស៊ីន​បូមទឹក ខ្នាតធំចំនួន២គ្រឿង និងគ្រឿងចក្រ(អេស្កាវូទ័រ)​១គ្រឿង ផងដែរ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer