ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ​នាំយកអំ​ណោ​យសម្តេចតេ​ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់​កង​កម្លាំង​ប្រដា​ប់អា​វុធជួរមុខ ទិសយោធភូ​មិភាគទី៥ ក្នុងខេត្តបន្ទាយ​មានជ័យ

(បន្ទាយាមានជ័យ)៖ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹក​នាំគណៈប្រតិភូ នាំយកអាវរងា សម្ភារ និង​ថវិកា ដែ​លជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករ​ដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់​កងកម្លាំង​ប្រដាប់អាវុធ ដែ​លកំពុងឈរជើងតាមព្រំដែន នៅទិស​យោធភូមិភាគទី៥ ស្ថិតនៅទីបញ្ជាការ កងព​លតូចថ្មើរជើងលេខ៥១ ភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

(បន្ទាយាមានជ័យ)៖នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹក​នាំគណៈប្រតិភូ នាំយកអាវរងា សម្ភារ និង​ថវិកា ដែ​លជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករ​ដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់​កងកម្លាំង​ប្រដាប់អាវុធ ដែ​លកំពុងឈរជើងតាមព្រំដែន នៅទិស​យោធភូមិភាគទី៥ ស្ថិតនៅទីបញ្ជាការ កងព​លតូចថ្មើរជើងលេខ៥១ ភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ហ៊ុន ម៉ានី បានគូស​បញ្ជាក់ និងពាំនាំនូវការសួរសុខទុក្ខ និងសេច​ក្តីនឹករឭកពីស​ម្តេចទាំង​ពីរ និងថ្លែងអំណរគុណ កោតសរសើ​រចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់ក​ម្លាំងកាយចិត្ត បំពេញ​ភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេស ទោះក្នុង​ប្រទេ​សមានសុខសន្តិភាព កងកម្លាំង​ទាំងអស់តែងតែងបានចុះជួយសង្រ្កោះប្រជាពលរដ្ឋ ស្រែដំណាំ ពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ និងក្នុងដំណាក់កាលចុងក្រោយនេះ កងកម្លាំងប្រ​ដាប់អាវុធបា​នក្លាយជាកម្លាំងស្នូលមួយយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងបានយ៉ាងជោគជ័យទៅ នឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលស្តែងចេញពីការគោរព​អនុវត្តរាល់​បទបញ្ជាយ៉ាង​ដាច់​ណាត់រ​បស់ប្រមុខរាជរដ្ឋាភិបាលក្នុង​ការគ្រប់គ្រងសភាពការណ៍ដ៍លំបាក។

ឯកឧត្តម ហ៊ុន ម៉ានី បានអ​ញ្ជើញប្រគល់​អាវរងារ អំណោយជាសម្ភារ និងថវិកា ជូនអង្គ​ភាពកម្លាំង​ប្រដាប់អាវុធ ដែលកំពុងឈរជើងនៅក្នុ​ងខេត្តបន្ទាយមានជ័យ សរុបចំនួន ១២អង្គភាព៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer