ព័ត៌មានជាតិ

ក្មេងប្រុស​អាយុ​៨ឆ្នាំម្នាក់ លង់ទឹក​សំ​ណាងល្អបាន​កម្លាំង​អន្តរាគមន៍ កងពលតូ​ចថ្មើ​រជើង​លេខ៥១ ជួ​យ​សង្រ្គោះទាន់

(បន្ទាយមានជ័យ)​៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បាន​ចាត់តាំ​ងកម្លាំងអន្តរាគមន៍ ដែលកំពុងប្រចាំ​ការនៅគោលដៅតំបន់រងគ្រោះ ដឹកនាំដោយ​លោក​វរសេនីយ៍ទោ នៅ សុខា នាយសេនាធិការរង កងពល វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញប្រតិបត្តិកា​រជួយសង្គ្រោះ ក្មេងប្រុសឈ្មោះ វ័ន ឆានុន អាយុ ៨ឆ្នាំ លង់​ទឹក ដោយសារ ទឹកហូរមានសភាពខ្លាំង បានគួចហូរ​នាំទៅផ្នែក​ខាងក្រោម សំណង់ទ្វារទឹកធំ ចម្ងា​យ​៤០០មែត្រ ដែលស្ថិតនៅ​ភូមិគោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ដោយទទួលបានបញ្ជា ពីលោកមេបញ្ជាការកងពល កងកម្លាំងអន្តរាគមន៍ បានចេ​ញប្រតិបត្តិការភ្លាមៗ ជួយសង្គ្រោះ ក្មេងប្រុស​ខាងលើបានទាន់ពេលវេលា និងបានប្រគ​ល់ជូន​អាជ្ញាធរ អណាព្យា​បាលវិញ៕ដោយ ៖ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button