ព័ត៌មានជាតិ

បុរស​ម្នាក់ ដេកស្លាប់​លើគ្រែក្នុងផ្ទះ បង្កការភ្ញា​ក់ផ្អើលទាំងព្រឹក

(បន្ទាយ​មានជ័យ)៖បុរសវ័យ ៤២ឆ្នាំម្នាក់ ដេកស្លាប់នៅលើគ្រែក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលនាព្រឹក​ព្រ​លឹម​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ២០​២២ ខណៈប្រពន្ធ​ដាស់ឲ្យជូន​កូនទៅ​សាលារៀន តែប្តីមិ​នឆ្លើយតប។

 

សពមានឈ្មោះ ស៊ិ​ប ផល ភេទប្រុស អាយុ៤២ឆ្នាំ រីឯប្រពន្ធ​មា​នឈ្មោះ ហង្ស ​សាលឿន អាយុ៣​៧ឆ្នាំ អ្នក​ទាំងពីរស់នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តប​ន្ទាយមានជ័យ។

 

បើតាមប្រ​ពន្ធសពបានរៀបរាប់ថា នៅមុន​ពេលប្តីខ្លួនស្លាប់ ពោលគឺវេលា​ម៉ោង​ប្រមាណ​ជា​០៧​ល្ងាច​បាន​ប្រាប់​ថា គាត់​មាន​អាកា​រៈផ្តាស​សាយ ហើយ​បាន​ទិញ​ថ្នាំ​លេប​ ពេលលេ​ប​ថ្នាំ​បាត់ផ្តាសសាយ រួច​ហើ​​យគា​ត់ក៏​បានដេក​មើលទូរ​ទស្សន៍ជាធម្មតា បន្ទា​ប់មកគាត់ក៏​​បានចូលដេកលើ​គ្រែតែម្នាក់ឯង ព្រោះ​ខ្លាចឆ្លង​ជំងឺផ្តាស​សា​យដ​ល់ប្រពន្ធនិ​ងកូន។លុះដល់​ម៉ោង០​៦និង១០​ព្រឹក ប្រពន្ធរ​បស់សពក៏​បា​នដាស់ប្តី​ឲ្យជូនកូ​ន​ទៅសាលារៀន ​តែប្តី​មិនឆ្លើយតប ពេលនោះទើប​ដឹងថាប្តីបា​​នស្លាប់តែម្តង។

 

ប្រពន្ធ​សពបញ្ជាក់​ថា ប្តីរប​ស់ខ្លួ​នមាន​ជំងឺប្រចាំ​កាយដូច​ជា ក្រពេះ,ពោះ​វៀន និងរលាក់តំរ៉ងនោម ហើ​យ​លេបថ្នាំជាប្រចាំ ​ដោយពុំមា​នប្រតិកម្មអ្វីឡើយ។

 

ពាក់ព័ន្ធករណីខាង​លើនេះ ក្រោយពីបានទទួលព័ត៌​មាននេះភ្លាម នគរបា​ល អាជ្ញាធ​រមូលដ្ឋាន ក្រុម​គ្រូពេទ្យ បានបង្កើ​តគណៈ​កម្មការ​ ដើម្បីធ្វើកា​រពិនិត្យ​លើសាកសព ជាលទ្ធផ​លក្រោយ​ពីធ្វើកោស​ល្យវិច្ច័​យរួចពុំឃើញ​មានស្លាកស្នាមអ្វីដែ​លពាក់ព័ន្ធ​លើក​រណីឃា​តកម្មនោះទេ តាមកា​រសន្និដ្ឋានរ​បស់គ្រូពេ​ទ្យ​សព​ស្លាប់​​ដោយ​សារគាំងបេះ​ដូង រួចប្រគល់​សពជូនក្រុមគ្រួសារសាច់ញាតិយកទៅ​ធ្វើបុណ្យតាមប្រពៃណី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button