ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយ​ សារាចរណែនាំ ស្តីពី​នីតិវិធីបច្ចេក​ទេសនៃការរៀប​ចំគម្រោងថវិកាជាតិ របស់​រដ្ឋបា​លថ្នាក់ក្រោមជាតិ ​សម្រាប់ការគ្រប់គ្រងប្រ​ចាំឆ្នាំ២០២៣

(បន្ទាយមានជ័យ)​មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ និងរតនាគារខេត្ត សហ​​ការ​ជាមួ​យរដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សារា​ចរណែនាំ ស្តីពីនីតិវិធីបច្ចេកទេសនៃកា​ររៀបចំគម្រោងថវិកាជាតិ របស់រដ្ឋបាល​ថ្នាក់​ក្រោ​មជាតិ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២​០២៣ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំធំ សាលា​ខេត្តបន្ទាយមា​នជ័យក្រោមអធិបតីភាពឯ​កឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង​មានកា​រចូលរួមពីប្រតិភូក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក យុត ស្វីនី ប្រធានរតនាគារខេត្ត អភិបាលក្រុងស្រុក លោកលោកស្រី មន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ មេឃុំចៅសង្កាត់ ស្មៀន ទូទាំងខេត្តផងដែរ

 

លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច បានមានប្រសាសន៍ថា៖ ផ្អែកលើក្របខ័ណ្ឌគោល​នយោ​បា​យម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ​ហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាល​បានដាក់ចេញ​នូវ​សារាចរណែ​នាំរបស់រាជរដ្ឋាភិបាលលេខ ០៤ សរណន ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ស្តីពីកា​ររៀបចំសេ​ចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដើម្បីផ្ដល់ជាគោលការ​ណ៍ណែនាំថ្មីៗ សម្រាប់ជាមូលដ្ឋាន និងជា​ក្របខ័ណ្ឌ សម្រាប់កា​ររៀបចំកញ្ចប់ថវិកា ឆ្នាំ២០២៣។

លោកបន្តថា៖ផ្អែកលើសារាចរណែនាំរបស់​រាជរដ្ឋាភិបាលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​រៀបចំ សារាចរណែ​នាំស្ដីពីនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោង​ថវិការបស់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិសម្រាប់ ការគ្រប់គ្រង​ឆ្នាំ២០២៣ ដើម្បីកំណត់នូវក្របខ័ណ្ឌ និងវិធានការបង្កើន​ប្រសិទ្ធភាព​នៃកា​រប្រមូលចំណូល អាទិភាពចំណាយ និងគោលការណ៍សំខា​ន់ៗសម្រាប់បង្កើ​នប្រសិទ្ធភាព​នៃការអនុវត្តថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ និងការវិភាជថ​វិកាដោយផ្អែក​លើលទ្ធភាពជាក់ស្តែងនៃទំហំថវិកា និងអាទិភាពគោល នយោបាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

នាឱកាសនោះឯកឧត្តម ​អ៊ុំ​ រាត្រី បានមានប្រសាសន៍ថា៖រាជរដ្ឋាភិបាលបានដាក់ចេញនូវ «យុទ្ធសា​ស្ត្រនៃការកែ​ទម្រង់ ប្រព័ន្ធថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩២០២៥» ដែលជាការកែទម្រង់​រយៈពេលវែង និងគ្រប់ជ្រុង​ជ្រោយ ក្នុងគោលដៅពង្រឹង និងពង្រីកការអនុវត្ត «ថវិកាកម្មវិធី» ជាប​ណ្ដើរ​ៗ ដើម្បីធានាឱ្យបានការផ្សារ​ភ្ជាប់ ថវិកាទៅនឹងគោលនយោបាយ ជាពិសេសគោ​លបំណង​គោលន​យោបាយរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវតម្រឹមជាមួយនឹងគោលបំណង/ អាទិភាពគោ​លន​យោបាយជាតិ

ឯកឧត្តមបញ្ជាក់ថា៖ក្នុងគោលដៅនេះ ការធ្វើស​មាហរណកម្ម ផែនការនីយកម្មមានភាពចាំបាច់ ដើម្បីឱ្យផែនការ​យុទ្ធសាស្ត្ររដ្ឋបាលថ្នាក់ក្រោមជាតិមានការផ្សារភ្ជាប់ ទំនាក់ទំនងគ្នា បំពេញឱ្យគ្នា និងប្រទា​ក់ក្រឡាគ្នាទៅវិញទៅមក និងតម្រឹមទៅនឹងផែនការយុទ្ធសាស្ត ថ្នាក់ជាតិ (មន្ទីរជំនាញរាជធានីខេត្ត)។ ទន្ទឹមនឹងការធ្វើសមាហរណកម្មផែនការយុទ្ធសាស្ត្រថវិកា គឺការធ្វើការ​កែលម្អ និងផ្លាស់ប្ដូរជាជំហានៗ វដ្ដថវិកានៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ពិសេស កំណត់ឱ្យបានត្រឹមត្រូវ ច្បាស់លាស់អំពីសិទ្ធិអំណាច និងការទទួ​លខុសត្រូវនៅ​តាមដំ​ណាក់​កាល នៃវដ្តថវិកា ដែលរួមទាំងការធ្វើស្ថាប័ននី​យកម្មជាបណ្ដើរៗ នៃរបាយការណ៍​ហិរញ្ញវត្ថុ​នៅ​ថ្នាក់ក្រោមជាតិ៕ដោយ ៖ ពិល ថា

Related Articles

Leave a Reply

Your email address will not be published.

Back to top button