ព័ត៌មានជាតិ

សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារបណ្ណាល័យ និងសមិទ្ធផលនានា ក្នុង​សាលាអ​នុវិទ្យាល័យ ​គយ ម៉ែង​ ស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖​សមិទ្ធផលនានា មួយចំនួនរួមមានបណ្ណាល័យ ខឿនដង​ទង់ជាតិ អណ្ដូងទឹក បន្ទប់ទឹក ស្ថិតនៅក្នុងអ​នុវិទ្យាល័យ គយ ម៉ែង ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានដាក់​សម្ពោធឲ្យ​ប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សមិទ្ធផលទាំ​ងនេះគឺជា​អំណោយដ៏ថ្លៃថ្លា របស់លោកស្រី ប៊ុតឌី ប៊ុនយ៉ុង ហៅចំណីមេក រស់នៅសហរដ្ឋអាមេរិក ដែលស​រុបថវិកា​អស់ចំនួន១៣៤ ២២១ ៥០០ រៀល។

 

លោកស្រី ប៊ុតឌី ប៊ុនយ៉ុង ដែលជាម្ចាស់ជំនួយបានលើកឡើងថា ដោយពិនិត្យមើលឃើញពី ការខ្វះ​ខាត របស់អនុវិទ្យាល័យ គយ ម៉ែង លោកស្រីស្រឡាញ់នៃការសិក្សាផងនោះ ក៏បានចំ​​ណាយថ​វិកាផ្ទាល់ខ្លួន​កសាងនូវ​សមិទ្ធផលនានា​ ចាំបាច់ស​ម្រាប់​សិស្សានុសិ​ស្សបា​នប្រើប្រា​ស់ បាន​អាន​សៀវ​ភៅក្នុងបណ្ណាល័យ ដើម្បីបង្កើនចំណេះ​ដឹងបន្ថែមមួយកម្រិតទៀត

លោក ឈូ ប៊ុនរឿង ដែលជាប្រធានមន្ទីរអ​ប់រំយុវជននិងកីឡាខេត្ត រួមជាមួយលោក រ័ត្ន ដាស៊ីណង់​អភិបាលស្រុក​មង្គលបូរីបា​នមានប្រសាសន៍ ថ្លែងអរគុណ​និងកោតសរ​សើរដោយ​ស្មោះចំពោះ​សប្បុរសជន​គឺលោកស្រី ប៊ុតឌី ប៊ុនយ៉ុង ហៅចំណីមេក រស់សហរដ្ឋអា​មេរិកដែល​លោកស្រី​បានចំ​ណាយទ្រព្យធន ច្រេីនម៉ឺនដុល្លារម​កជួយដល់អនុវិទ្យាល័យ ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណ​ភាព នៃការអប់រំយើងគួរដឹ​ងថា បច្ចុប្បន្ននេះបាននិ​យាយពីគុណភាពគ្រូប​ង្រៀន គឺជាកត្តា​ជោគជ័យ ក្នុងការកំណែទម្រង់វិស័យអប់​រំឲ្យក្មួយៗប្អូនៗដែល​ជាសិស្សានុសិស្ស​ដែលកំពុងសិ​ក្សាក្រេប​យកនូវចំ​ណេះបន្ថែមទៀត បណ្ណាល័យ ជាកន្លែងពង្រឹង ការអានតជាជង្រុកនៃចំណេះវិជ្ជា សៀវភៅ​ជាផ្កា អ្នកសិក្សា​ជាឃ្មុំ អានចម្រេីនបញ្ញា គតិជ្រះថ្លា ចំណេះដឹងមហាសាល។

ជាមួយគ្នានោះលោកឈូ ប៊ុនរឿង ក៏បានផ្តាំផ្ញើដល់លោ​កគ្រូ អ្នកគ្រូសិស្សានុសិស្សទាំងអស់ សូម​ចូលរួម​សម្អាតបរិស្ថាន នៅក្នុងសាលាឲ្យបានល្អស្អាត ជាពិសេសចូលរួមថែ​រក្សាសមិទ្ធផលនានា ក្នុងសាលាឲ្យបានប្រើប្រាស់យូរអង្វែង។ចុងក្រោយគណៈអធិបតីបានបំពាក់នូវគ្រឿងឥស្សរិយយស មេដាយ​ដល់សប្បុរសជន និងបានថ្លែង​អំណរគុណបាន​សរសើរកាត់​ខ្សែបូនិងចុះសៀវភៅ​ក្រាំងមាស៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button