ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធករណីហិង្សាដោយចេតនា ត្រូវបានកម្លាំងការិយាល័យ​ព្រហ្មទ​ណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត

(បន្ទាយមានជ័យ)៖ជនស​ង្ស័យឈ្មោះ￸ វឿន វីរ: ភេទប្រុស​ អាយុ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់​នៅភូមិ​ព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុង​សិរីសោភ័​ណ ត្រូវបាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថក្រុង​សិរីសោ​ភ័ណ ចាប់​ឃា​ត់ខ្លួន​កាល​​ពីវេលាម៉ោង​១២​និង២៥នាទី ថ្ងៃទី០៦ ខែ​ឧសភា ឆ្នាំ២០២២ ​បន្ទាប់​ពីទទួល​បានពាក្យ​បណ្ដឹងពី​ឈ្មោះ￸ សុខ ចាន់ធូ ភេទស្រី​ អាយុ២៥ឆ្នាំ ជនជា​តិខ្មែរ បច្ចុប្បន្ន រស់នៅភូមិសូភី សង្កាត់កំពង់​ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ​ដែល​ត្រូវជាបង​ស្រីបង្កើត​របស់ជនរ​ងគ្រោះ​￸ឈ្មោះ￸ សុខ រិទ្ធីស័ក ភេទប្រុស ​អាយុ១៤ឆ្នាំ ពាក់ព័ន្ធករណី​ហិង្សា​ដោយចេ​តនា។នេះបើតា​មការ​ឲ្យ​ដឹងពីលោ​កវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជា​ការមូលដ្ឋាន​កងរាជ​អាវុធហត្ថក្រុង​សិរីសោភ័ណ។

 

លោកវរសេនីយ៍ត្រី មេបញ្ជា​ការ បន្តថា បើតា​ម​ដើមបណ្ដឹង និងជ​នរងគ្រោះ​￸បានរៀបរាប់​ថា នៅ​វេលា​ម៉ោង​១៧និ​ង០០នាទី ថ្ងៃទី០៥​ ខែឧសភា ឆ្នាំ២០២​២ មានជន​សង្ស័យ១​ក្រុមមានគ្នា០៣នាក់ បាន​មកវា​យលើ​ជនរងគ្រោះ￸​ឈ្មោះ￸ សុខ ​រិទ្ធីស័ក បណ្ដាល​ឱ្យរងរបួស​ចំក្បាល និងចេញ​ឈាម​តាម​ត្រ​ចៀក ក្នុង​ខណៈ​​ពេលជនរងគ្រោះ​￸កំពុង​អង្គុយលេង នៅសួន​ច្បារកោះ￸​ពងសត្វ ។ក្រោយពីទទួ​លបាន​ពាក្យ​បណ្តឹង និងការ​រៀបរា​ប់ប្រាប់​ពីជន​រងគ្រោះ ​លោ​កបានដឹក​នាំកម្លាំង​ចុះដល់​កន្លែង​កើត​ហេតុធ្វើកការស្រាវជ្រាវ​រហូតឈា​នដល់ការឃាត់ខ្លួន​ជនសង្ស័យ​​ ព្រមទាំងដក​ហូត​បានកាំបិត​កែឆ្នៃ ដង​ដែក​ប្រវែង​១១០សង់ទី​ម៉ែត្រ ១ដើម​ រួចបញ្ជូន​ទៅបញ្ជា​ការដ្ឋានកងរាជអាវុធ​ហេត្ថក្រុង​ដើម្បី​សួរនាំ ។​​

 

នៅចំពោះមុខសមត្ថកិច្ចជំនាញជនសង្ស័យ បានឆ្លើយសារភាពថា រូប​ខ្លួននិង​បក្សពួកខ្លួនផ្សេង​ទៀត​ពិតជាបាន​វាយទៅលើជ​នរងគ្រោះ￸ខាង​លើ បណ្ដាលឱ្យរ​ងរបួសដូចការ​ចោទប្រកាន់ក្នុង​ពាក្យប​ណ្ដឹង​ពិតប្រាកដ​មែន ព្រមទាំងប្រើកាំបិ​តកែ​ច្នៃកាប់បំផ្លាញម៉ូតូ០១គ្រឿងទៀតផងដែរ ដោយ​សារក្រុ​មជ​នរងគ្រោះ￸ធ្លាប់មានជម្លោះ￸​ជាមួយក្រុមពួក​គេកន្លងមក ។

 

ដោយផ្អែកលើពាក្យបណ្ដឹង​របស់​បងស្រីជនរងគ្រោះ￸ ចម្លើយសារភាពរបស់ជនសង្ស័យ និងមា​នវត្ថុ​តាងផងនោះ￸ ទើបកម្លាំង​ជំនាញមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង កសាងសំណុំរឿង​បញ្ជូនមក​បញ្ជា​កា​រដ្ឋាន​កងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកបក្សពួ​កដែលនៅ​សេសសល់​សមត្ថកិ​ច្ចកំ​ពុង​ស្រាវជ្រាវឃាត់ខ្លួនបន្ត ។

 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ជនសង្ស័យខាងលើ​ ត្រូវបា​នកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរា​ជ​អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បី￸​ចាត់​ការតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button