ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំស្ដីពីការជម្រុញដំណើរការលំហូរឯកសាររបស់អង្គភាពច្រកចេញចូលតែមួយឱ្យប្រសើរឡើង

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំស្ដីពីការជម្រុញដំណើរការលំហូរឯកសាររបស់អង្គភាពច្រកចេញចូលតែមួយឱ្យប្រសើរឡើង
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា អភិបាលរងខេត្តបានដឹកនាំកិច្ចប្រជុំស្តីពីការ ជម្រុញដំណើរការលំហូរឯកសាររបស់អង្គភាពច្រកចេញចូលតែមួយឲ្យប្រសើរឡើងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។
ដោយមានការចូលរួមពីលោកអ៊ុក កីឡាប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកលៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត លោកឈាង បូរ៉ា ប្រធានអង្គភាពច្រកចេញចូលតែមួយ នាយកទីចាត់ នាយករងទីចាត់ការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវា តាមរយៈ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត សរុបចំនួន០៨រូប។
លោក ឈាង បូរ៉ា ប្រធានអង្គភាពច្រកចេញចូលតែមួយ បានធ្វើបទបង្ហាញដោយសង្ខេបអំពីដំណើរការលំហូរឯកសារ ឬចរន្តការឯកសាររបស់អង្គភាពច្រកចេញចូលតែមួយ និងបញ្ហាប្រឈមផ្សេងៗ ដើម្បីជម្រុញការដំណើរការលំហូរឯកសារឲ្យមានភាពប្រសើរឡើង សំដៅការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយឲ្យបានទាន់ពេលវេលា តម្លាភាព និងប្រសិទ្ធភាព។
ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអង្គភាព និងទីចាត់ការចំណុះសាលាខេត្តដែលខិតខំបំពេញការងារតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ពិសេសជាងនេះ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពច្រកចេញចូលតែមួយដែលបាននឹងកំពុងបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋដោយផ្អែកលើគោលការណ៍នៃការផ្ដល់សេវារដ្ឋបាលប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ, អនុវត្តតាមនីតិវិធីសាមញ្ញ, មានការជឿទុកចិត្ត, មានតម្លាភាព និងគណនេយ្យភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button