ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក យ៉ែម ឡុម មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ អញ្ជើ​ញចុះទ​ស្សនកិច្ច​សិក្សា«កា​រងារកសាង​ពង្រឹងអង្គ​ភាពរឹងមាំលើ​គ្រប់វិស័យ អង្គភាពចំណុះក​ងពល

(បន្ទាយមានជ័យ)៖លោកវរ​សេនីយ៍ឯក យ៉ែម ឡុម មេបញ្ជាការរង កងពលតូចថ្មើ​រជើ​ងលេខ៥១ នា​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើ​ញដឹកនាំនាយទាហានចំណុះទីបញ្ជាការកងពលចុះធ្វើ ទ​ស្សន​កិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលើ​​គ្រប់វិស័យ អង្គភាពកងអនុសេនាធំវិស្វកម្ម ការិយា​ល័យទី២ និងការិយាល័យទី៣ ឈរជើងស្ថិតនៅចំណុះទីបញ្ជាការកងពល។

 

ក្នុងដំណើរអញ្ជើញទ​ស្សន​កិច្ចសិក្សានេះដែរ ក៏មានការចូ​លពីលោកមេបញ្ជាការរងកងពល លោក​នាយសេ​នាធិការរង លោកនាយការិយាល័យទាំង៩ កងអនុសេនាធំចំណុះ​កងពល ផ្នែកជំនាញ

លោ​កមេបញ្ជាកា​ររងកង​ពល បានអញ្ជើញ​ទស្សនាតាមខ្លឹម​សារនិមួយៗ និងបាន ថ្លែង​កោត​សរសើរ​ដល់អង្គភាពទាំង៣ ដែលបានខិតខំយ​កចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តន៍តួនា​ទី​ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាព​រឹងមាំ​លើគ្រប់​វិស័យ

 

ក្នុងនោះដែរលោកមេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ បានដាក់ផែនការ ឱ្យគ្រប់អង្គភាព​បន្តខិតខំ​ការងារកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរប​បហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយ​ចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយៗ រួមជាមួ​យបន្ត​អនុវត្តន៍​ វិធានការ៣កុំ ៣ការពារ និង វិធានការសុខាភិបាល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button