ព័ត៌មានជាតិ

សមាគ​មនារីកម្ពុជា ខេត្តបន្ទាយមានជ័យ នាំយកអំណោយចែកជូនចាស់ជរា ស្ត្រីមេ​ម៉ាយ និងស្ត្រីមា​នផ្ទៃពោះ កូនខ្ចី កូនភ្លោះ ស្ត្រីមាន​សតិមិនប្រក្រតី ១៥គ្រួសា​រនៅ​ស្រុកថ្មពួក

បន្ទាយមានជ័យ ៖ លោកជំទាវ ជ័យ ណារី អ៊ុំរាត្រី អនុប្រធា​នកិត្តិយសស​មាគមនារីកម្ពុជា ដើម្បី​សន្តិភាព និងអ​ភិវឌ្ឍខេត្តបន្ទាយ​មានជ័យ​ អមដំណើរដោយ​លោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធា​នសមាគមនារីកម្ពុជា ដើម្បីសន្តិភា​ព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការ​ងារនារីខេត្ត មាន​ការចូលរួម​ពីលោក លោក អែម សុខា អភិបាលស្រុកថ្មពួក នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បាននាំយក​អំណោ​យមនុស្សធម៌​សមាគ​មនារីកម្ពុជា ជូន​ដល់ពលរដ្ឋចាស់ជរា ស្រ្តីមេម៉ាយចំនួន៧គ្រួសារ និងស្ត្រីមានផ្ទៃពោះ កូនខ្ចី កូនភ្លោះ ស្ត្រីមានសតិមិនប្រក្រតី ចំនួន​៨នាក់។

លោក អែម សុខា អភិបាលស្រុកថ្មពួក តាងនាម​ជំនួសមុខប្រជាពលរដ្ឋ ក៏បានថ្លែងអំ​ណរគុណ​ចំពោះ​ស​មាគមនារីកម្ពុជាខេត្ត ដែលមានលោកជំទាវ ហេ​មចិត្តា អគ្គម​ហាឧបាសិកា ពុទ្ធសា​សនូប​ត្ថម្ភន៍ បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកត្តិយ​សសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និង​អភិវឌ្ឍន៍ខេ​ត្តបន្ទាយ​មានជ័យ ដែលតែងតែចាត់ក្រុមការងារចុះ​ជួយពល​រដ្ឋដែល​មានជីវភាពខ្វះខាត ជាក់ស្តែ​ងពលរដ្ឋទាំ​ងប៉ុន្មានគ្រួសារ មានជីវភាពលំបាក។ ជាពិសេស​ប្រុខរាជរដ្ឋា​ភិបាលក្រោម​ការដឹក​នាំ​ដោ​យស​ម្តេចតេជោ ហ៊ុន សែន តែងតែនាំក្បែរ​ពលរដ្ឋ​ជានិច្ច ​ទោះក្នុងកាលៈ ទេសៈ​ណាក៏ដោយ​ មិនដែលទុកប​ងប្អូនចោលឡើ​យ។

មានប្រ​សាសន៍នាឱ​កាសនោះលោ​កជំទាវ ជ័យ ណារី អ៊ុំរាត្រី ក៏បានពាំនាំប្រសាស​ន៍ផ្ដាំផ្ញើសា​កសួរសុខទុក្ខពីសំ​ណាក់លោកជំទាវ ហេមចិន្តា អគ្គមហាឧបាសិ​កាពុទ្ធសាន៍នូបត្ថម្ភ បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយសស​មាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការ​អភិវឌ្ឍខេត្តជូន​ចំពោះប​ងប្អូនស្ត្រី​ដែលក្ដីនឹករលឹក។

ទន្ទឹម​ជាមួយគ្នានោះ លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមទៅចូលរួមបោះ​ឆ្នោតទាំងអស់គ្នា​នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ ដើម្បីជ្រើ​សរើសថ្នាក់ដឹ​កនាំដែ​លខ្លួន​ពេញចិត្ត ដើម្បីប​ន្តដឹកនាំ​ប្រទេសកម្ពុជា​ឱ្យកាន់​តែមាន​ភាពរីកច​ម្រើនអភិវឌ្ឍ​ទៅមុខ​ជាលំដាប់។

ចំពោះអំ​ណោយ​ពលរដ្ឋចាស់ជរា ស្រ្តីម៉េម៉ាយ ៧គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ​២០គីឡូក្រាម, មីមួយ​កេស, ទឹកសុទ្ធវីតា​ល់មួយកេស គ្រឿងឧបភោគបរិភោគមួយចំនួន សារុងមួយ អាវកីឡាមួយ រួមនឹងថវិកាចំនួន២០ម៉ឺនរៀល។ ស្ត្រីមានផ្ទៃពោះ កូនខ្ចី កូនភ្លោះ ស្ត្រីមានសតិមិន​ប្រក្រតី ចំនួន៨​នាក់ ក្នុងម្នាក់​ទទួលបាន ​ឃីតមួយ, សារុងមួ​យ, អាវកីឡាមួយ រួមនឹងថវិកាម្នា​ក់ចំនួន៥ម៉ឺនរៀល​។ ក្នុង​នោះយុវជន​ដែលបានចូ​លរួមក្នុ​ងម្នាក់ ទទួល​បានសារុងមួយ, អាវកីឡាមួ​យផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button