ព័ត៌មានជាតិ

បុរសវ័យជំ​ទង់២​នាក់ ឆក់ខ្សែភ្លើង​ធ្លាក់​ចូលក្នុងទឹក​អាងអូរខៃ​ដន លង់ស្លាប់យ៉ា​ងអាណោចអធម

(បន្ទាយមានជ័យ)៖ដោយសារតែការធ្វេសប្រហែសរ​បស់ម្ចាស់​កញ្ចុះ តខ្សែភ្លើងគ្មា​នស្តង់ដា បណ្តា​ល​ឲ្យបុរស​១នាក់ ឆក់ខ្សែភ្លើង​ធ្លាក់​ចូលក្នុងទឹក​អាងអូរខៃដន និង១នាក់ទៀតរត់ទៅជួយក៏ស្រាប់តែ​ឆក់បន្ត លង់ទឹកស្លាប់ទាំង២នាក់យ៉ាងអាណោចអាធម។​ហេតុការណ៍ដ៏រន្ធត់​នេះបានកើតឡើង​នា​រសៀល​ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០​២២ នៅចំណុចកញ្ចុះ​​អូរខៃ​ដន ស្ថិតនៅភូមិកូន​ដំរី សង្កា​ត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ក្រោយពីទទួលបាន​ព័ត៌មាននេះ​ភ្លាមកម្លាំងសមត្ថកិច្ច​ចំរុះ​ក្រុងប៉ោ​យប៉ែត ​បានចុះជួយអន្តរាគម ដោយ​ប្រើ​ឧប​ករណ៍​រាវរ​ក​សាក​សពរ​យះ​ពេ​លជា​ច្រើន​ម៉ោងផងដែរ។​

 

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា នៅមុនពេលកើតហេ​តុជនរងគ្រោះឈ្មោះ ឡេះ ស៊ីណាន ភេទប្រុស អាយុ២​៧ឆ្នាំ ​រស់នៅភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកហូបអាហារ នៅកញ្ចុះកើ​តហេតុខាងលើ​មានគ្នាចំនួន០៧នាក់ ស្រី​០៤នាក់ ។ក្រោយម​កជនរ​ងគ្រោះ​បានចេញ​មកក្រៅក​ញ្ចុះហើយ ក៏​បានចាប់ប​ង្កាន់ដៃ​ដែក​សណ្ដូក​ជើ​ងចុះក្នុងទឹក ក៏​ស្រាប់តែ​ត្រូវបា​នភ្លើង​ឆក់តែ​ម្ដង ។ក្រោយមកមា​នសមា​ជិកម្នាក់​របស់ជន​រងគ្រោះ​ថា បានឃើញ​ស្មានតែ​ជនរង​គ្រោះ​ធ្វើកាយ​វិ​ការ​លេងសើច ក៏បា​ន​ចេញម​កក្រៅ​កញ្ចុះចាប់ប​ង្កាន់​ដៃ​ដែក​នោះ​​ដែរ រួច​យ​ក​ដៃ​ម្ខា​ង​ទៀត​បា​ចទឹ​កក៏​ត្រូវ​ភ្លើងឆ​ក់ផង​ដែរ ប៉ុន្តែ​មិនមាន​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ទេ រួច​គាត់​ក៏​បានហៅឲ្យ​គេ​ជួយ។ភ្លាម​នោះក៏​ស្រាប់តែមាន​ជនរងគ្រោះ​ម្នាក់ទៀតឈ្មោះ សែ​ម លឹម​ហៀង ភេទប្រុស អា​យុ២០ឆ្នាំ មុខរប​រលក់ដូរ ទីលំនៅភូមិ​ទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ដែលនៅកញ្ចុះជិ​តខាង បា​នស្ទុះរត់​ទៅជួយ រួច​ក៏ត្រូវបានឆ​ក់ផង​ដែរ ក្រោយ​មកជនរងគ្រោះ​ឈ្មោះ​ សែម លឹមហៀង បានងើ​បមក​លើ​ផ្ទៃទឹក រួចបា​នស្រែកប្រាប់​ថាឲ្យ​បិទគុបខ្សែភ្លើង ប៉ុន្តែពុំមា​ននរណា​ម្នាក់​បានស្គាល់​ពីប្រភព​នៃ​ខ្សែភ្លើង​ដែល​តចេញទៅ​កញ្ចុះ​នោះ​ឡើយ ក៏បណ្ដាល​ឱ្យឆក់រួចលិចចូលទៅ​ក្នុងទឹកទាំង០២នាក់​ស្លាប់តែម្ត។

 

សូមបញ្ជាក់ផងដែរថា ការ​ខិតខំប្រឹងប្រែងរា​វ​រកសា​កសព​ជនរង​គ្រោះ​ រប​ស់​កម្លាំង​សមត្ថកិច្ច​រយះពេ​លជា​ច្រើន​ម៉ោង​ គិត​ម​កត្រឹម​ល្ងាច​ថ្ងៃដ​ដែ​រ បាន​រក​ឃើញ​សា​កសពជ​ន​រងគ្រោះ​ម្នា​ក់​ហើយ​ដែលជា​អ្នក​ទៅ​ជួយ​។តែ​ទោះ​យ៉ា​ងនេះក្តី​កម្លាំង​សមត្ថកិច្ច​កំពុងប​ន្តស្វែងរ​ក​ជនរ​ងគ្រោះ​ដែល​ឆក់មុន​គេម្នាក់​ទៀត​យ៉ាងសស្រាក់សស្រាំ​ផង​ដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button