ព័ត៌មានជាតិ

ក្រុមប្រឹក្សាប្រឡងប្រណាំង ​ផែនទី១ យោធភូមិភាគទី៥ បានធ្វើការចុះ​ត្រួតពិនិត្យ ប្រជុំបូ​កសរុប និង​វាយតម្លៃ លទ្ធផ​លការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២២

(បន្ទាយមានជ័យ)៖គ​ណៈអចិន្រ្តៃយ៍ ក្រុមប្រឹក្សាប្រឡងប្រ​ណាំង ផែនទី១ យោធភូមិភាគទី៥ មាន៣ កងពលតូចថ្មើរ​ជើងលេ​ខ៥១ ,៥២ និង៥៣ នាថ្ងៃចន្ទ ១៤ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធស​ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១​៣ ខែមិថុនា ឆ្នាំ២០២២ អញ្ជើញចុះត្រួតពិនិត្យ រយះពេល៣ថ្ងៃ ចាប់​ពីថ្ងៃទី​១០១២ ខែមិថុនា ឆ្នាំ២០​២២ និងបានធ្វើ​ការប្រជុំវាយតម្លៃរយះ​ពេល១ថ្ងៃ នៅ​ថ្ងៃទី១៣ ខែ​មិថុនា ឆ្នាំ២០២២ ក្រោមអធិ​បតីភាព លោកឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការរង យោធភូមិ​ភាគទី៥ ប្រធានក្រុមប្រឹក្សា​ប្រឡងប្រណាំង យោធភូមិភាគទី៥ ។

 

សូមបញ្ជាក់ថា សកម្មភាពចល​នាការងារប្រឡងប្រណាំង របស់យោធភូមិភាគទី៥ បានអនុវត្តន៍​ជាប់​ជាប្រចាំ ផ្អែកតាមផែនការ ប្រឡងប្រណាំងប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ស្របតាមកំ​ណែទ​ម្រង់របស់កងយោធពលខេមរភូមិន្ទ

 

លោកឧត្តម​សេនីយ៍ទោ កែវ ចំរើន បានបញ្ជាក់ថា ការ​ចុះត្រួតពិនិត្យ និងប្រជុំបូកសរុបវាយតម្លៃ នា​ថ្ងៃនេះ គឺបង្ហាញនូវលទ្ធផលនៃ​ការខិតខំប្រឹងប្រែង របស់សាម៉ីអង្គភាព ប្រកបដោយការសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់

Related Articles

Leave a Reply

Your email address will not be published.

Back to top button