ព័ត៌មានជាតិ

នគរបាល​ក្រុងប៉ោយប៉ែត ឃាត់ខ្លួន​​ជនសង្ស័យ​សរុបចំនួន​៩នាក់ ពា​ក់ព័ន្ធករណី​ឆក់ ​និងទទួលទិញ

(បន្ទាយមានជ័យ)៖ជន​សង្ស័យប្រុស​ស្រី​ចំនួន​​៩នាក់​ ដែល​​ជាប់​ពាក់ព័ន្ធ​ករណី​ឆក់​ និង​ទទួល​ផល​ចោរក​ម្ម​ ត្រូ​វកម្លាំង​ជំនាញ​ផែនព្រហ្មទណ្ឌ​ នៃអធិការដ្ឋាននគរ​បាល​ក្រុងប៉ោយប៉ែត​ ចាប់ឃា​ត់ខ្លួនបាន​ជាបន្តបន្ទាប់ ក្រោយពីទទួលពាក្យបណ្តឹងពីជន​រងគ្រោះ​ឈ្មោះ ហូបាងថាញ់ (HO BANG THANH) ភេទស្រី អាយុ​៣២ឆ្នាំ ជាជនជាតិវៀត​ណាម ស្នាក់នៅបុរីដួងច័ន្ទ ស្ថិតនៅក្នុង​ភូមិសា​មគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

 

ក្នុងពាក្យបណ្តឹង​របស់ជនរងគ្រោះបាន​រៀបរាប់​បញ្ជាក់ថាៈ កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២​០២២ វេលាម៉ោង​២៤និង៤០នាទី ឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ រូបគាត់ (ហូបាងថា​ញ់) បាន​ជួល​ម៉ូតូផា​សអាប់​ជិះចេញពីបុរីដួងច័ន្ទ​ ទៅ​ខារ៉ាអូខេអេ​ហ្វផា្លស ហើយដកទូ​រស័ព្ទ​ម៉ាក IPho​ne12pro Max ពណ៌​ទឹកសមុទ្រ កាន់ចុ​ចនឹង​ដៃ ខណៈពេលកំពុង​តែធ្វើដំណើ​រតាមផ្លូវ ក៏ស្រា​ប់តែមា​នចោ​រចំនួន០២នាក់ ភេទប្រុស ជិះម៉ូតូ០​១គ្រឿង ​មកពីក្រោយហើយបានធ្វើសកម្មភាពឆក់ កន្ត្រាក់​យកទូរស័ព្ទ​ចេញ​ពីដៃ បណ្តាល​ឲ្យធ្លាក់ពីលើផា​សអាប់ រងរបួស​បែកមុខ​(ដេរ​ជាច្រើនថ្នេរ)

 

បន្ទាប់ពីបា​នទទួលព័ត៌មាននេះភ្លាម​កម្លាំង​ជំនាញបានចុះធ្វើការស្រាវជ្រាវ រហូតឈានដ​ល់ការនាំ​ខ្លួន​ឈ្មោះ សឿ​ន ពិសី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័យ ជា​អ្នកទទួ​ល​ទិញទូរស័​ព្ទ ដែល​ជនល្មើសឆក់បាន ហើយបាន​ដកហូត​ទូរស័ព្ទ​បាន២គ្រឿងរ​បស់​ជនរងគ្រោះ ដើម្បីប្រគល់ជូនម្ចាស់វិញ

 

ក្រោយពីបាន​ស្រា​វជ្រាវកម្លាំងជំនាញឃាត់ខ្លួន​បាន​ជន​សង្ស័យ​ ដែលជាក្រុម​បក្សពួកចំ​នួន០៦នាក់​ក្នុង​នោះ​មាន​ស្រីម្នាក់ជា​ប្រពន្ធ​ជ​នដៃ​ដល់ ថោង ហាំង (ហៅហាក់)​ដែលមានឈ្មោះដូចខាងក្រោម៖

/ ឈ្មោះ ថោង ហាំងហៅហាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខ​របរកម្មករ(ជនដៃដល់)

/ ឈ្មោះ ហុង ចាន់ឌី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ (អ្នកបិតគូទ)ពេលឆក់បាន ។

/ ឈ្មោះ ស៊ុន លាភ ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក

/ ឈ្មោះ អូន សាវ័ន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ បក្សពួក

/ ឈ្មោះ សែត សុខជា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ បក្សពួក

/ ឈ្មោះ យឿម ណារី ភេទស្រី អា​យុ១៧ឆ្នាំ ប្រពន្ធជនដៃ​ដល់​ជាបក្សពួក និងសំគំនិត

/ ឈ្មោះ សឿន ពិសី ហៅសី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរទទួលបញ្ចាំ ទទួល​ទិញ និងជួសជុលទូរសព័្ទ ។

 

ក្រោយពីសាកសួរកម្លាំងជំ​នាញ​ឈាន​ដល់ការ​ឃាត់ខ្លួនជ​នសង្ស័យ​បានចំនួន២នាក់បន្ថែម​ទៀត

/ ឈ្មោះ ផឹង អូនរាជ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរគ្មាន អ្នកបើកម៉ូតូធ្វើសកម្មភាពឆក់ ។

/ ឈ្មោះ សែត គឹមហេង ហៅប្រេម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មានអ្ន​កបើកម៉ូតូធ្វើស​កម្មភាព​ឆក់។ក្នុងប្រតិបត្តិការណ៍នោះកម្លាំងសមត្ថកិច្ច ដកហូតបាន​ម៉ូតូជិះធ្វើ​សកម្មភាពចំនួ​ន៤គ្រឿង c125 ព័ណ​ខ្មៅ២គ្រឿង អឹ​មស្លះ​១គ្រឿង និងMSXមួយគ្រឿង កាំបិតចំនួន៥ដើម សាម៉ូរ៉ៃ៣ដើម និងកាំបិត​ខ្វែវ២ដើម ផងដែរបច្ចុប្បន្នជនសង្ស័យទាំង៩នាក់ខាងលើ ឋិតនៅក្រោមការសាកសួររបស់កម្លាំងជំនាញ ដើម្បី​កសាង​សុំណុំ​ចាត់ការតាមនីតិវិធី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button