ព័ត៌មានជាតិ

មន្ទីរធម្ម​ការនិង​សាសនា​ខេត្តបន្ទាយមានជ័​យ ធ្វើពិ​ធី​បិទ​អនុសំវច្ឆរ មហា​សន្និបា​តមន្ត្រីសង្ឃ

(បន្ទាយមានជ័យ)៖ក្រោយពីបា​នបែ​ងចែងជាបីក្រុម​នៃកិច្ចការពិភាក្សា ស្ដីពីបញ្ហា​ប្រឈម​ឬសំ​ណូមព​រផ្សេងៗ នៃកិច្ចដំ​ណើរការរយៈពេលបីថ្ងៃ អនុសំវច្ឆរ​មហាសន្និ​បាតមន្ត្រីសង្ឃ​ទូទាំង​ខេត្តបន្ទាយមា​នជ័យ ទទួល​បានជាលទ្ធផលល្អ ជាផ្លែផ្ការួ​ចមក នាថ្ងៃទី២០ ខែមីនាឆ្នាំ ២០២២ បាន​ធ្វើពិធីបិ​ទអនុសំវច្ឆរមហាសន្និបា​តមន្ត្រីសង្ឃទូទាំង​ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តទៅ​ក្រោមអធិប​តីភាព​ឯកឧត្តម នរៈ រតនវឌ្ឍនោ ​រដ្ឋលេ​ខាធិ​ការក្រសួងធម្មការ និងសាសនាតំណាងឯកឧត្តម ឈិក សុខុន រដ្ឋមន្ត្រី​ និង​លោកជំទាវឧ​កញ៉ា ម៉ៅម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស​សមាគម​នារី​សន្តិភា​ពខេត្តបន្ទាយ​មានជ័យ។

 

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានលើកឡើងថា ក្នុងរយៈ​ពេល ថ្ងៃមកនេះ អង្គមហាសន្និបាតទាំងមូលបានអនុវត្ត និងគោរពតា​មកម្មវិធី​ដែលបា​នគ្រោងទុក ដោយសម្របស​ម្រួលពីមន្ទីរធម្មការ និងសា​សនាខេត្ត និងព្រះមេ​គុណទាំងពីរគណៈ បានបង្ហាញ​ពីគោលបំ​ណងនិងទិសដៅ​របស់អង្គ​មហាសន្និបាត ដើម្បីឆ្លុះ​បញ្ចាំងអំពី សង្ឃប្រកាសលើកទី ១ ដល់​លើកទី ២៩ បានលើ​សពី​បទអន្តរា​គមន៍ បញ្ហា​ប្រឈ​ម​និង​ដោះស្រាយ សំណូមពរ​សាលាគណ អា​ចារ្យខេត្ត ក្រុង ស្រុក និង​សមាជិ​កសមាជិកា នៃអង្គមហា​សន្និបាត បាន​ពិភាក្សាយ៉ាងផុលផុស ដើម្បីប្ដូរបទពិ​សោធន៍គ្នាទៅវិញទៅមក ពីក្រុងស្រុក​មួយទៅក្រុ​ងស្រុកមួយ។

 

លោក បៀវ ថានបន្តថា ពិតមែ​នតែ​វិស័យព្រះពុទ្ធសាសនា​ មានការរីកចម្រើនគួរសមល្មម និ​ង​សេចក្ដីត្រូវការខា​ងស្មារតី ខាងកា​រប្រតិបត្តិ​ហើយ​ក៏ដោយ ប៉ុន្តែយើ​ងនូវមាន​ការងា​រជាច្រើន​ទៀតដែ​លត្រូវខិត​ខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីពង្រឹង​គុណភាពថែមទៀង និងលើកទិ​សដៅ​អនុវត្ត​បន្តទៅ​មុខ ជាពិសេសបន្តពង្រឹងគុណភាពក្នុងការដឹកនាំ​គ្រប់គ្រងវត្តអារាម ឱ្យមានរបៀបរៀបរយ សាមគ្គី​ភាព រក្សាតម្លៃព្រះពុទ្ធសាសនា បន្តការរួម​សាមគ្គីគ្នា អភិវឌ្ឍវិស័យពុទ្ធសា​សនាឲ្យបានថ្កុំថ្កើង រុងរឿង​ ដោយជៀស​វាងការប្រកា​ន់បក្សពួក ដែ​លជាហេតុអាចធ្វើឱ្យ ពុទ្ធបរិស័ទបាត់ប​ង់ជំនឿ​និង​ធ្វើឲ្យអាប់​អោនដល់ព្រះពុទ្ធសាសនានៃយើង។

 

លោកជំទាវឧកញ៉ា ម៉ៅម៉ាល័យ កែ គឹមយ៉ាន និងឯកឧត្តម នរៈ រតន​វឌ្ឍនោ រដ្ឋលេ​ខាធិកា​រក្រសួងធម្មកា​រ និងសាសនាបា​នថ្លែងអគុណរព្រះគុណ​ និងសូម​សំដែងនូវម​នោសញ្ចេតនា អបអរ​សាទ​រចំពោះព្រះមេ​គណខេត្ត ព្រះរាជា​គណៈព្រះមន្ត្រីសង្ឃ ព្រះគ្រូអនុគណៈ មន្ទីរធ​ម្មការនិ​ងសាសនា​ខេត្ត​ទាំងអស់ ដែលបានផ្ដោតព្រះទ័យ​ទុកដាក់ក្នុងការរៀបចំ អនុសំវ​ច្ចរមហាស​ន្និបាត​លើកទី ២៩ នេះ ដោយបា​នផ្ដោត​លើប្រធានបទ​សំខាន់ៗ ដែលមាន​អត្ថន័យជ្រាលជ្រៅ ដើម្បីប​រើឲ្យផល​ប្រយោជន៍នៃការបង្កើតធ្លុង​សាមគ្គីគ្នា ក្នុងជួរព្រះសង្ឃនិងពុទ្ធសាសនិក សម្រាប់​ប្រមូលផ្ដុំ​គំនិត បញ្ញាញាណដ៏ទូលំទូលាយ និងរិះរកវិធានការសមស្របដើម្បីចូលរួមចំណែកកាត់បន្ថយ លុបបំ​បាត់អំពើ​អកុសល និងអំពើហិង្សា ផង​ទាំងពួងនៅក្នុងសង្គម ដើម្បីឈោងចា​ប់យកសុខសន្តិ​ភាពដ៏ពេញ​លេញ ទាំងសុខមាលភាព ផ្លូវកាយផ្លូវចិត្តនិងការអភិវឌ្ឍន៍។ ចុង​បញ្ចប់គណៈ​អធិបតីបាន​និមន្តអញ្ជើញ កាត់ខ្សែ​បូឆ្លងសមិទ្ធផល ស្ទបសម្រាប់តម្កល់ ស្គរជ័យនិងជួង​ក្នុងវត្តប្រា​សាទ​ស្រះកណ្ដាលខ្ចាស់ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button