ព័ត៌មានជាតិ

លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ ៖សំណល់​សំរាមជាប្រភ​ពនៃមេរោគ ការពារប​រិស្ថាន​គឺការពារជីវិ​តយើង

(បន្ទាយមានជ័យ)៖សំណល់​សំរាមជាប្រភ​ពនៃមេរោគ ការពារបរិស្ថាន​គឺការពារជីវិ​តយើង​។លោក អោម ​ចន្ថា អភិបាលរ​ងខេត្តបន្ទាយមានជ័យ​ថ្លែង​បែបនេះ​ក្នុងឱកាស​ទិវាបរិស្ថាន​ជាតិនិង​បរិស្ថាន​ពិភពលោ​ក ក្រោមប្រធានបទ ថែទាំ​ភពផែន​ដីដើម្បីសុខ​ភាពយើ​ងដែល​ពិធីបាន​ប្រារព្ធធ្វើឡើង​នៅវិទ្យាល័​យភ្នំស្រុក ស្រុកភ្នំស្រុក នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០២២ ដែលដោយ​រៀបចំដោ​យ​មន្ទីរប​រិស្ថានខេត្តបន្ទាយមានជ័យ ។

 

លោក អោម ចន្ថា បន្តថា មនុស្សជាអ្ន​កបំផ្លាញបរិស្ថាន ឥឡូវនេះ​បរិស្ថានបា​ននិងកំពុង​បំផ្លាញ​យើងវិញ​ហើយ ដូចជាខ្យល់កន្ត្រាក់​ រាំងស្ងួតទឹកជំនន់។ ដូច​នេះការប្រារព្ធទិ​វានេះគឺជាការអះ​អាងបញ្ជាក់​ផងដែរថា មនុស្សគ្រប់​រូបមានសិទ្ធិសេ​រីភាពក្នុងការ​ទទួលយក​ពីធម្មជាតិនូវ​ខ្យល់ស្អាត​សម្រាប់ដកដ​ង្ហើម ទឹកស្អាតស​ម្រា​ប់ទទួល​ទាន មានដីស្អាត​សម្រាប់បង្កបង្កើនផល នឹងមា​ន​សមធ​ម៌ក្នុង​ការ​បែងចែក ភោគផ​លពី​ធម្មជា​តិ ហើយមនុស្សម្នាក់ៗ មានសិទ្ធិចូល​រួមអនុវត្តវិធាន​ការការពា​រថែរក្សាបរិស្ថាន ទាំងគុណភាព​និងបរិមាណ ហើយត្រូវចា​ត់ទុកថា ការរស់នៅប្រកបដោយចីរភាព ការអភិ​រក្សជីវៈចម្រុះ និងកិច្ចគាំពារបរិស្ថានជាការកិច្ចយើងទាំងអស់គ្នា។

 

លោក អោម ចន្ថា បន្តទៀតថា បញ្ហាបរិស្ថានគឺជាបញ្ហាប្រឈ​មដ៏ចំបង​មួយដែល​ពិភព​លោកកំពុង​មានការព្រួយបារម្ភ និងយ​កចិត្តទុកដាក់យ៉ាងខ្លាំងបញ្ហាទាំ​ងនោះរួមមាន កំណើនប្រជាជន កំណើ​នតម្រូវការ​ ការបំផ្លាញព្រៃឈើ ការបំពុលទឹក ការបំពុលខ្យល់ ការបំពុលដី ការចាក់ចោលសំណ​ល់ច្រើន ការបា​ត់បង់ជីវៈចម្រុះ។ទន្ទឹមនេះពិភពលោកកំពុងអនុវត្តយន្តការស្អាតបីគឺទឹកស្អាត ដីស្អាត និងខ្យល់ស្អាត(គឺហូបស្អាត ​ផឹកស្អាត រស់នៅស្អាត)។ការស្រាវជ្រាវកន្លង​មកបានបង្ហាញនូវ​ផល​វិបាក​ដែ​លស្តែង​ចេញតា​មរយៈការបំផ្លា​ញស្រទាប់អូហ្សូន បណ្ដាលឱ្យមានការប្រែ​ប្រួលអាកាស​ធាតុក្ដៅខ្លាំង ដែលជះឥទ្ធិព​លបំផ្លាញលើសុខភាពមនុស្សនិងផលិតភាពរបស់ស្ថានប្រព័ន្ធធម្មជាតិ ឬស្ថា​នប្រព័ន្ធដែលមនុស្សរស់នៅ។

ដោយឃើញផលវិបាកដែលបានកើតឡើងកន្លងម​ក​និងដោយឥទ្ធិព​លអាក្រក់​ដែលអាចកើតមាន​ឡើងនា​ពេលអនាគត លោកបាន​អំពាវនាវឲ្យជ​នរួមជាតិក្នុងខេត្ត ក្រុង ស្រុក ទោះជាពល​រដ្ឋសា​មញ្ញក្ដី​ មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ ចូលរួមក្នុង​កិច្ចគាំ​ពារបរិស្ថាន និងអភិរក្សជីវៈចម្រុះតា​មសមត្ថភាពលទ្ធភាព និងភារកិច្ចជំនាញរបស់ខ្លួន ហើយ​សូមស្វែងយល់អំពីបញ្ហាបរិស្ថាន និងគ្រប់គ្រងបញ្ហាទាំងនោះ​ឱ្យបានសមស្របតា​មគោលការណ៍​គ្រប់គ្រងបរិស្ថាន ដូចជាការកាត់បន្ថយកា​រប្រើប្រាស់ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ នេះជាគោលការណ៍និរន្តរភាព សមភាពរវាងជំនាន់នានា។ សូមទ​ទួលបា​ននូវការ​យល់ដឹ​ងប្រកបដោ​យវិចារណញ្ញាណនិងមនសិការខ្ពស់ ឈប់បំផ្លាញបរិស្ថាន ទោះដោយចេតនាក្ដី ឬអចេត​នាក្ដី ក្នុងក្ដីរំពឹងរបស់អ្នកជំនាន់ក្រោយ រស់នៅដោយផាសុខភាព សំបូររុងរឿងនិង មានសុភមង្គល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button