ព័ត៌មានជាតិ

លោក សិទ្ធិ ឡោះ អញ្ជើញដឹ​កនាំកិច្ចប្រជុំពង្រឹងការងារចុះមូលដ្ឋាន និងដាក់ទិសដៅអនុវត្តបន្ត

(បន្ទាយមានជ័យ) គណ:កម្មាធិការគណបក្សមូលដ្ឋាន ខ២៧ សាខាខេត្តបន្ទាយមានជ័យ នា​រសៀល​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បាន​បើក​កិច្ចប្រជុំពង្រឹងការងារចុះមូលដ្ឋាន និងដាក់ទិស​ដៅអ​នុវត្តបន្តដល់ប្រធានអនុប្រធានក្រុមការងារ ខ២៧ ចុះជួយឃុំទាំង៤ ក្នុងស្វាយចេក ។

ពិធីនេះត្រូវបានធ្វើឡើង​ក្រោមអ​ធិបតីភាព លោក សិទ្ធិ ឡោះ សមាជិ​កអចិន្ត្រៃយ៍​គណៈ​កម្មាធិការប​ក្សខេត្ត និងជាប្រធានគណៈកម្មការ ខ ២៧ ចុះជួយស្រុកស្វាយចេក និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធា​ន អនុប្រធាន ក្រុមការងារ​ចុះជួយឃុំទាំ​ង៤ ក្នុងស្រុកស្វាយចេក ។

លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និង​ជាប្រធានគណៈកម្មការ ខ ២៧ចុះជួយស្រុកស្វាយចេក បានថ្លែង​អំណរអរគុណ កោតសសើរ និងវាយ​តម្លៃខ្ពស់​ចំពោះ​ក្រុមកា​រងារទាំងអស់ ដែលបានចូលរួមគ្រប់សកម្មភាពការ​ងារបានល្អនិងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ បានច្រើនពីការបោះឆ្នោត កន្លងមក និងសូមថែរក្សាការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ជាពិសេសក្រុម​ការងារទាំងអស់ត្រូវបម្រើប្រជាពលរដ្ឋដោយយកបេះដូងទៅប្រើជាមួយប្រជាពលរដ្ឋ ដើម្បីទទួល​បាន​សម្លេងគាំទ្រនិងឈ្នះឆ្នោតនៅពេលខាងមុខបន្តទៀត

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button