ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនជាតិឥណ្ឌូណេស៊ី ម្នាក់ ទៅកាន់​សាលា​ដំបូង​ខេត្ត ពា​ក់​ព័ន្ធករ​ណីរំលោភលើ​ទំនុកចិត្ត

(បន្ទាយមានជ័យ ) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ​លោកវរ​សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង បាន​ឃាត់ខ្លួ​នជនស​ង្ស័យជនជាតិឥណ្ឌូណេស៊ី ម្នាក់ លើក​រណីរំ​លោភ​លើទំនុកចិត្ត ដែលបានប្រព្រឹត្ត​កាលពីវេ​លា​ម៉ោង០៦និង០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ​នៅចំណុចកាស៊ី​ណូប៉ោយប៉ែត ផាលេសផ្លាស ស្ថិត​ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីទ​ទួល​បានពាក្យ​បណ្តឹងពីឈ្មោះ SAHPUTRA ភេទប្រុស អាយុ២៦ឆ្នាំ មា​នទីលំនៅភូមិសាមគ្គីមានជ័យ ស​ង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ ​KELVIN HARDIANES ភេទ​ប្រុស អាយុ២៧ឆ្នាំ ជន​ជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត។

លោក​មេបញ្ជាការមូ​លដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងបន្តថា ជនសង្ស័យ​ជាបុគ្គ​លិក​ខាង​លើបាន​លួចផ្ទេរ​ប្រាក់ពី​គណនេយ្យរ​បស់ក្រុមហ៊ុ​នម្តងបន្តិចៗ ទៅគណ​នេយ្យម្ដាយ​រប​ស់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយមកខាងក្រុម​ហ៊ុនក៏បា​នត្រួតពិនិ​ត្យដឹង ​ហើយ​បានមក​ដាក់ពាក្យបណ្តឹង នៅ​មូលដ្ឋានកងរាជ​អាវុធហត្ថក្រុង។ បន្ទាប់​ពីឃាត់ខ្លួន និង​សួរនាំរួចម​ក ជនសង្ស័យ បានឆ្លើ​យសា​រភាព​ថា រូបគេ​បានធ្វើស​កម្មភាពលួច​ផ្ទេរប្រាក់របស់ក្រុម​ហ៊ុនតាំងពីអំឡុងខែមេសា ឆ្នាំ២០២៣ រហូតដ​ល់ថ្ងៃទី២៩ ខែឧ​សភា ឆ្នាំ២០២៣ សរុបបា​នចំនួន៤​០៩,០៩០បាត(បួន​សែ​នប្រាំបួ​នពាន់​កៅសិ​បបាត)។ ​ជាក់ស្តែងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ រូបគេបានលួច​ផ្ទេរប្រា​ក់ចេញ​ពីក្រុមហ៊ុន​ចំនួន ៦៨,០០០(ប្រាំមួ​យម៉ឺនប្រាំបីពាន់)​បាតទៀត​ពិតប្រាកដមែន។ ក្រោយ​ឃើញពិរុទ្ធភា​ពនៃបទល្មើ​ស កម្លាំង​ជំនាញមូលដ្ឋានកង​រាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានកសាង​សំណុំរឿង បញ្ជូនជនសង្ស័យម​កកាន់​កងរាជអាវុធហត្ថខេត្ត ​ចាត់ការតាមនីតិវិធី។

លោកវ​រសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជ​អាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបា​នកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរា​ជអាវុធហត្ថខេត្តបញ្ជូន​ទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button