ព័ត៌មានជាតិ

អាជ្ញាធរខេត្តមណ្ឌលគិរី រៀបចំពិធីអប់រំផ្សព្វផ្សាយ​ ស្តីពី​ «សារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ​ និងការថែទាំសុខភាពមាតា-ទារក​ ពេលមានផ្ទៃពោះ​ ពេលសម្រាល​ និងក្រោយពេលសម្រាល

សាខា កក្រក ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃអាទិត្យទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា​ និងជា​អនុប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ ថ្នាក់សាខាខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិសាខា បានរៀបចំពិធីអប់រំផ្សព្វផ្សាយ​ ស្តីពី​ «សារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ​ និងការថែទាំសុខភាពមាតា-ទារក​ ពេលមានផ្ទៃពោះ​ ពេលសម្រាល​ និងក្រោយពេលសម្រាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី​ ក្នុងបរិបទនៃជំងឺកូវីដ-១៩»​ ជូនដល់ស្ត្រីមានផ្ទៃពោះ​ ស្ត្រីមានកូនតូច​ ននិងស្ត្រីក្នុងវ័យបន្តពូជចំនួន ៥០នាក់​ ក្នុងឱកាសអបអរទិវាជាតិសុខភាពមាតា​ ទារក​ និងកុមារ​ ២១​ កុម្ភៈ​ ឆ្នាំ​ ២០២២​។
ក្នុងពិធីអប់រំផ្សព្វផ្សាយខាងលើនេះ សម្រាប់ស្ត្រីមានផ្ទៃពោះ​ ស្ត្រីមានកូនតូច​ និងស្ត្រីក្នុងវ័យបន្តពូជដែលបានចូលរួមចំនួន​ ៥០នាក់​ សាខាបានយកនូវអំណោយ ដោយក្នុងម្នាក់ៗទទួលបាន​ អង្ករ ១០គីឡូក្រាម អំបិលអ៊ីយ៉ូដ១កញ្ចប់ ទឹកបរិសុទ្ធ ១ដប ជែលលាងដៃ២ដប ក្រមា១ សាប៊ូលាងដៃ ២ដុំ ម៉ាស់៥ និងថវិកាចំនួន ២០,០០០រៀល។
សូមបញ្ជាក់ថា៖ នៅថ្ងៃដដែលនេះដែរ ឯកឧត្តម សាយ ម៉េងគីម អនុប្រធានគណៈកម្មាធិការសាខា បានបន្តចុះពិនិត្យមើលដំណើរការសាងសង់ឡាបូលាងដៃនៅតំបន់គោលដៅចំនួន២ គឺ វិទ្យាល័យ ហ៊ុនសែន កោះញែក និងសាលាបឋមសិក្សា ហ៊ុនសែន កោះញែក និងអគារអនុសាខា កក្រក ស្រុកផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button