ព័ត៌មានជាតិ

ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែង ១០០០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធកាត់ខ្សែបូ ដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែង ១០០០ ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលក្រុងតាខ្មៅ ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
ឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត បន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយផ្លូវបេតុងអាមេដែលសម្ភោធដាក់ឱ្យប្រើប្រាស់នាពេលនេះ វាបានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងធ្វើដំណើរជាប្រចាំថ្ងៃ ក៏ដូចជាបងប្អូនប្រជាកសិករនៅក្នុងតំបន់នេះងាយស្រួលក្នុងការដឹកកសិផលរបស់ខ្លួនយកទៅលក់នៅទីផ្សារផងដែរ ដែលវាបានជួយសម្រួលដល់ធ្វើដំណើរបានរហ័ស ងាយស្រួល និងចំណេញថវិកា ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ការពារ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាលឱ្យបានជាប់ជាប្រចាំ និងបន្តផ្សព្វផ្សាយឱ្យ ប្រជាពលរដ្ឋរបស់យើងទៅចាក់វ៉ាក់សាំងដូសជម្រុញ ឬដូសទី៣ និងដូសទី៤ តាមកាលកំណត់។
ទន្ទឹមនឹងនោះ អាជ្ញាធសង្កាត់ ត្រូវជំរុញបំផុសចលនាប្រជាជន ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានជាប់ជាប្រចាំ នៅគ្រប់មូលដ្ឋានដើម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន ដូចជា៖ សកម្មភាពលួច, ឆក់, ប្លន់, បទល្មើសគ្រឿង ញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើង ជាដើម ជាពិសេសយុវជន តូ្រវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button