ព័ត៌មានជាតិ

មេ​បញ្ជាការរង នាយសេ​នាធិការយោធភូមិភាគទី៥ ទទួលស្វាគមន៍ ប្រតិភូកងកម្លាំងថៃ ច័ន្ទបូរី-ត្រាត ដំណើរទ​ស្ស​ន​​កិច្ចជាផ្លូវការ នៅទីបញ្ជាការ យោភូមិភាគទី៥

(បន្ទាយមានជ័យ)៖នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២​២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេ​បញ្ជាការរង នាយសេ​នាធិការយោធភូមិភាគទី៥ បានស្វាគម​ន៍គណៈប្រតិភូថៃ ដឹកនាំដោយ លោក​ឧត្តមនា​វាត្រី ជិរ៉ូត ស៊ុកអារាម នាយ​សេនាធិការកងកម្លាំងការពារព្រំដែនច័ន្ទបុរីត្រាត ក្នុងដំណើ​រទស្សនកិច្ចជាផ្លូវការ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព និងពិភាក្សាការងារនៅ​ទីបញ្ជាការយោ​ធភូមិភា​គទី៥

 

ក្នុងនា​មមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានសំ​ដែងនូវម​នោសញ្ចេតនានឹករលឹក និងថ្លែងអំណរគុ​ណយ៉ាងជ្រា​លជ្រៅ ចំពោះនា​យសេ​នាធិការ និងគ​ណ:ប្រតិភូទាំងអស់ដែលបានធ្វើដំណើរមកកាន់ ទីបញ្ជាការយោធភូមិភាគទី៥។

 

លោកឧត្តមសេនីយ៍ទោ បានបន្តថា​ ក្នុងដំណើរ​ទស្សនកិច្ចនា​លើកនេះ ជាការរួមចំណែ​កក្នុងកា​រពង្រឹងចំ​ណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជាប្រយោជន៍រួមនិងរក្សាបាននូវសន្តិភាព សន្តិសុខ និងស្ថេរភាពនៃភាគីយើងទាំងពីរដែលមានភូមិផងរបងជាមួយគ្នា ។

 

លោកឧត្តម​នាវីត្រី ជិរ៉ូត ស៊ុកអារាម នាយសេនាធិការកងកម្លាំងការពារព្រំដែន ច័ន្ទបុរីត្រាត បាន​ថ្លៃង​ថា លោកពិ​តជាមានកិត្តិ​យសយ៉ាងក្រៃ​លែង ចំពោះការ​ទទួលស្វាគមន៍យ៉ាងក​ក់ក្កៅ ពីលោក​នាយសេនាធិការ និងគណៈប្រតិភូយោធភូមិភាគទី៥ ក្នុងការទទួលបដិសណ្ឋារកិច្ចចំពោះរូបលោក និងគណៈប្រ​តិភូដែលរួមដំណើរមកក្នុងថ្ងៃនេះ

 

លោកឧត្តម​នាវីត្រីបានបន្ត​ថា ការធ្វើដំណើ​រមកបំពេញទស្សនកិច្ចនៅ​ទិសយោធភូមិភាគទី៥ ក្នុង​ថ្ងៃនេះ គឺ ដើម្បីអភិវឌ្ឍ​សម្ព័ន្ធមេត្រីភា​ពនិងទំនាក់ទំន​ងពិភាក្សា​ការងារគ្រប់​យ៉ាងជាមួយ​គ្នាដែ​លយោ​ធភូមិភាគទី៥ និងកងបញ្ជាការការពារព្រំដែនច័ន្ទបុរីត្រាត ជាអង្គភាព​ដែលមានតំ​បន់ទទួល​ខុសត្រូវតាមបណ្ដោយ​ព្រំដែនជាប់គ្នា ២ខេត្ត គឺខេត្តច័ន្ទបូរី និងខេត្តត្រាត ដោយសា​រការទំនាក់​ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នានេះហើ​យទើបធ្វើឱ្យ​បញ្ហានានា ដែលកើតឡើង​នៅតាមប​ណ្ដោយព្រំដែន នៃខេត្តយើងទាំងពីរ ត្រូវបានដោះស្រាយដោយរលូននិងជោគជ័យ

 

លោកឧត្ដមនាវីត្រីបានបន្តទៀតថា នៅក្នុងដំណើរបំពេញទ​ស្សនកិច្ចជាផ្លូវការ​របស់កង​កម្លាំងការពា​រព្រំដែនច័ន្ទបុរី ត្រាត ជាមួយយោធភូមិភាគទី៥ ក្នុងថ្ងៃនេះ គឺបង្ហាញឲ្យឃើញនូវភាពស្មោះស្ម័គ្រ និងជាមិត្តភក្កិដ៏ល្អតាំងពី​អតីតកាលមកដល់បច្ចុប្បន្ន និងជារៀងរហូតតទៅ​យើងនឹងឈានទៅ​មុខជាមួយគ្នា​ក្រោមកិច្ចសហប្រតិបត្តិការ និងការជឿទុកចិ​ត្តគ្នាទៅវិញ​ទៅមក រួមទាំងលើក​កម្ពស់ជីវភាពរ​ស់នៅរបស់ប្រ​ជាពលរដ្ឋតាមព្រំដែន នៃប្រទេសយើងទាំងពី​រឲ្យរស់នៅដោយ​ភាពសុខសាន្ត

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button