ព័ត៌មានជាតិ

សាលា​វេទិកា ក្នុងវត្ត​ពោ​ធិកែ​វព្រះនេ​ត្រព្រះ​ ស្រុកព្រះនេ​ត្រព្រះ ត្រូវបានស​ម្ពោធដាក់ឲ្យប្រើ​ប្រាស់ ក្រោម​អធិបតី​ភាពព្រះឧត្តមសី​លញ្ញាណ ធុល សុធា​ ព្រះរា​ជា​គណៈ​ថ្នាក់​កិត្តិយស និងជា​ព្រះមេគ​ណ​ខេត្ត​បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ៖សាលាវេទិកា​មួយខ្នង​ស្ថិតក្នុងបរិវេណវត្ត ពោធិកែវព្រះ​នេត្រព្រះ ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែល​ចំណា​យថវិកាអស់​ចំនួនប្រា​ក់ខ្មែរ ១០១,៨៨៨,០០០រៀល ប្រា​ក់​បា​ត​ថៃ ៨៣៦,៨​១៦បាត និង​ប្រាក់ដុល្លារស​ហរដ្ឋអា​មេរិក ២៤,៩៣៥$ ត្រូវបាន​ធ្វើពិធី​កាត់ខ្សែ​បូណ៌​សម្ពោធឆ្លង​ដាក់​ឲ្យប្រើប្រាស់ ជាផ្លូវការនាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ពីព្រះឧត្តម​សីលញ្ញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណ​ខេត្តបន្ទាយមានជ័យ។

 

ព្រះគ្រូបញ្ញា បជ្ជោ តោ ​ហ៊ុនហេង ព្រះសមុហ៍ អនុគណៈស្រុកព្រះនេត្រព្រះ និងជាព្រះគ្រូចៅ​អធិកា​រវត្ត​ពោធិកែវ ព្រះនេត្រព្រះ ព្រះអង្គមានសង្ឃដី​កាបញ្ជាក់ថា សាលា​វេទិកាវត្ត ពោធិកែវព្រះនេ​ត្រព្រះ​ដែលបា​នកកើ​តឡើង ត្រូវចំណា​យថវិកា អស់ជាច្រើនបែបនេះ គឺបានមកពីសទ្ធាជ្រះថ្លា ពី​សប្បុរសជនជិតឆ្ងាយ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ធ្វើឲ្យសាលា​វេទិកានេះ​បានរួច​រាល់​ជាស្ថាពរ ល្អស្អាតរឹងមាំ ក្បូរក្បាច់​រចនាដ៏ល្អតាមរច​នាបទខ្មែរ ដែលការក​សាងសាលា​វេទិកា​នេះឡើង មានគោលបំណង ដើម្បីសម្រួលដល់កិច្ចប្រជុំរបស់សាលាអនុគណៈ ឬកិច្ចប្រជុំ​របស់​គណៈ​គ្រប់គ្រងវត្ត និងដើម្បីស​ម្រួលដល់សហគម​ន៍ដែលមានការចាំបាច់ណាមួយនោះ។

 

នាឱកាសនោះដែរគណៈ​អធិបតីក៏បានប្រគល់ ប្រកាស​នីយប័ត្រគ្រូសូត្រស្ដាំ ឆ្វេង សម្រាប់​ជាជំនួយ​ការផ្ទាល់​ដល់ព្រះចៅអធិ​ការវត្ត និងជួយក្នុង​កិច្ចកា​រគ្រប់គ្រងកា​រងារផ្សេងៗក្នុងវត្ត។

 

លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ និងលោក ខៀវ សុនិមល៍ អនុប្រធានមន្ទីរ​ធម្មការនិង​សាសនាខេត្តបា​នសំដែងនូវការ កោតសរ​សើរនៃការខិតខំរបស់ព្រះគ្រូចៅអធិការ នឹងក៏សូម​ថ្លែងនូវអំ​ណរគុណចំពោះ សប្បុរសជនជិ​តឆ្ងាយព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបាន​ចំ​ណាយទ្រព្យធន​ផ្ទាល់ខ្លួនចូលរួមកសាង សមិទ្ធផល​នានាក្នុងវត្ត ពោធិកែវ ព្រះនេត្រព្រះនេះ​សម្រេច​បានប្រើប្រា​ស់ផ្សេងៗ ក្នុងវិស័យព្រះពុទ្ធសាសនា។

 

គួរបញ្ជាក់ថា ក្នុងកម្មវិធីនេះផងដែរលោក​ ឃូ ពៅ អភិបា​លស្រុកព្រះនេត្រព្រះ ក៏បានចូលរួម​ប្រគេន​ជាថ​វិកា​ចំនួន ៤លានរៀល ដល់ព្រះគ្រូចៅអធិការវត្ត សម្រាប់ទុកត​ម្កល់កសាងសមិទ្ធផល​ផ្សេងៗទៀត បញ្ចប់នៃកម្មវិធី​ក៏បានរៀបចំរា​ប់បាតដល់ព្រះសង្ឃផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button