ព័ត៌មានជាតិ

ករណីឆ្កឹះសោរទ្វារផ្ទះ លួចទ្រព្យសម្បតិ្ត ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ឃាត់ខ្លួន

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទី នៅចំណុចផ្ទះលេខ៩៦ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីឆ្កឹះសោរទ្វារផ្ទះ លួចទ្រព្យសម្បតិ្ត។
ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖​
១- ឈ្មោះ វន ពុទ្ធិពល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ
២- ឈ្មោះ ហួន មុន្នីឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer