ព័ត៌មានជាតិ

ប្រ​ជាពលរដ្ឋដែលរងគ្រោះ ដោយ​សារ​ខ្យល់​កន្រ្តាក់ នៅក្រុងសិរី​សោភ័ណ ទទួលបានអំណោ​យពី​សាខា​កាកបាទក្រហ​មខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖គ្រួសាររងគ្រោះធម្ម​ជាតិ ដោយសារខ្យល់កន្ត្រាក់​ធ្វើឲ្យខូច​ខាតផ្ទះសម្បែង និង​ផ​លដំណាំផ្សេងៗ កន្លង​ទៅថ្មីនេះ ​លើ៣ភូមិ គឺភូមិពង្រ ភូមិកងវ៉ា និងភូមិខ្លាកូនថ្មី ស្ថិត​នៅក្នុង​ក្រុងសិរី​សោភ័ណខេត្តបន្ទាយមានជ័យ សរុបចំនួន៣៩គ្រួសារ បាន​ទទួលអំណោ​យមនុស្សធម៌ របស់កា​កបាទក្រហមកម្ពុជាខេត្ត​នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណវត្តពង្រ នៃក្រុង​សេរីសោភ័ណ

បើតាមរបាយ​ការណ៍របស់​អាជ្ញាធរមូលដ្ឋាន​បានបញ្ជាក់ថា ពេលល្ងាចថ្ងៃសុក្រទី២៩ កន្លងទៅថ្មីៗ​នេះ​អាកាសធាតុ មានព​ពក រកក​ល់ចង់ភ្លៀង និង​បាននាំ​មកនូវខ្យ​ល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បង្កឲ្យបងប្អូ​នប្រជា​ពលរដ្ឋ បាន​ទទួល​រងគ្រោះបែ​កបាក់ បែកផ្ទះសំបែង មានធ្ងន់ស្រាល​ប្រមាណ​ជាង ៦០គ្រួសារ។

ឯកឧត្តម ​អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ចូលរួម សោកស្តាយ ចំពោះផ្ទះ​សម្បែង ផល​ដំណាំរបស់បងប្អូនរ​ងគ្រោះ​ដោយសារខ្យល់កន្ត្រាក់ ដោយកា​កបា​ទក្រហម ដែ​លជាស្ថាប័នមនុស្សធម៌ធំជា​ងគេក្នុងព្រះរាជាណាចក្រកម្ពុជា គឺត្រូវតែ​ដោះស្រាយ​បញ្ហាប្រឈម ដល់បងប្អូនគ្រប់គ្នា ទោះ​បីជាសម្ភារៈនេះមិនសមល្មម​ទៅនឹង​ការខូចខាតក្ដី តែវាអា​ចជួយ​សម្រាលទុក្ខលំបាកផ្នែក​ជីវភាពបានមួយគ្រាផងដែរ

ឯកឧត្តម អ៊ុុុំ រាត្រី បានបន្តថា វិ​ស័យស្នូលទីមួយ របស់កាកបាទក្រហមកម្ពុជា គឺការគ្រប់គ្រងគ្រោះម​ហ​ន្តរាយធម្មជាតិ ដូចនេះក្នុងនា​មជាស្ថាប័នមនុស្សធម៌ឈានមុខគេ នៅកម្ពុជា បានសហការយ៉ាង​ជិតស្និទ្ធជាមួយ​រាជរដ្ឋាភិបាលនិងគ្រប់ភាគីពាក់ព័ន្ធដែ​លបានធ្វើប្រតិបត្តិការឆ្លើយតបយ៉ាងសកម្ម និងមាន​ប្រសិទ្ធភាពក្នុងការផ្តល់នូវជំនួ​យមនុស្សធម៌ជូនដល់បងប្អូន​ជនរងគ្រោះ និងឲ្យស្របតា​មទិសស្លោក​ទីណា​មានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ក្រហមកម្ពុជាមានគ្រប់ទី​កន្លែងសម្រា​ប់គ្រប់ៗគ្នាដោយពុំទុកនរណាម្នាក់ចោលនិងស្លាប់ដោយអត់អាហារនោះឡើយ។ ជាក់ស្ដែងដូចថ្ងៃនេះ សាខាកាកបា​ទក្រហមខេត្ត បានយកនូវអំណោ​យមនុស្សធម៌មកផ្តល់ជូន​ដល់បងប្អូនទាំង៣​៩គ្រួសា​រក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មីជាតិ ១កេស ទឹកត្រីមួយយួរ មុង១ ភួយ១ សារុងមួយ ក្រមាមួយ ថង់ប្លាស្ទិក​មួយផ្ទាំងសម្រាប់គ្រួ​សារខូចខាតធ្ងន់និ​ងថវិកាមួ​យចំនួន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button