ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា អញ្ជើ​ញចុះទស្សនកិច្ចសិ​ក្សា«ការងា​រកសាងពង្រឹ​ងអង្គភាពរឹង​មាំលើ​គ្រប់វិស័យ ការិយា​ល័យទី៥ និង ការិយាល័យបច្ចេកទេស»

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការក​ងពលតូចថ្មើ​រជើ​ងលេខ៥១ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានអញ្ជើ​ញជាអធិបតី ក្នុងពិធីទស្សនកិច្ចសិក្សា ការងា​រក​សាងពង្រឹងអង្គភាពរឹងមាំលើ​គ្រប់វិស័យ ការិយាល័យទី៥ និង ការិយាល័យបច្ចេកទេស ចំណុះកងព​លតូចថ្មើ​រជើ​ងលេខ៥១។ពិធីនេះក៏មានការចូលរួមមានពី នាយរង​សេនាធិការ នាយការិ​យាល័យ នាយផ្នែកទាំង៥ កងអនុ​សេនា​ធំចំណុះកងពលផងដែរ។

 

នាឱកាសនោះលោកមេបញ្ជាការរងនាយសេនាធិការកងពល បានអញ្ជើញ​ទស្សនាតាម​ខ្លឹមសារ​នីមួយៗនិងបាន ថ្លែងកោ​តសរសើរដល់អង្គភា​ពការិយាល័យទី៥ និងការិយាល័យបច្ចេកទេស ខិត​ខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់​លើប្រគល់ជូន និងអនុវត្តន៍តួនាទីភារកិច្ច ប្រកប​ដោយការទ​ទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។

 

ក្នុងនោះដែរលោក​ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាកា​ររង នាយសេនាធិការ កងពលតូចថ្មើរជើ​ងលេខ៥១ បាន​ដាក់ផែនការ ឱ្យបន្តខិតខំ​ការងារកសាងហេដ្ឋារចនាសម្ព័ន្ធបង្កបង្កើនផល និងចិញ្ចឹ​មសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជា​គ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុ​ង​អង្គភាពនីមួយៗ រួមជាមួ​យប​ន្តអនុវត្តន៍ វិធានការ ៣កុំ ៣ការពារ និង វិធានការសុខាភិ​បាលផងដែរ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button