ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ រៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីគោលនយោបាយជាតិ ការគាំពារ និងអភិវឌ្ឍន៍កុមារតូច សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅថ្នាក់ក្រោមជាតិ

នាព្រឹកថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារបច្ចេកទេសកុមារតូចក្រសួងពត៌មាន និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីគោលនយោបាយជាតិ ការគាំពារ និងអភិវឌ្ឍន៍កុមារតូច សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរ អង្គភាព មន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។
លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្ដព្រះសីហនុបានរាយការណ៍ថា ខេត្តព្រះសីហនុ មានស្ថានីយវិទ្យុផ្សាយផ្ទាល់ចំនួន៣ វិទ្យុផ្សាយបន្ត១៨ ទូរទស្សន៍ ១៦ស្ថានីយ៍ ទូរទស្សន៍ខ្សែកាបចំនួន៥ អង្គភាពសារព័ត៌វមាន៦៦ និងគេហទំព័រចំនួន៦។ ប្រព័ន្ធផ្សព្វផ្សាយកំពុងអនុវត្តតួនាទីយ៉ាងសំខាន់ជាកញ្ចក់ឆ្លុះបញ្ចាំងទិដ្ឋភាពដែលកើតមានឡើងក្នុងខេត្ត ស្របតាមមុខជំនាញវិជ្ជាជីវៈរបស់ខ្លួន។
លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តបានមានមតិស្វាគមន៍ដោយលើកឡើងថា សិក្ខាសាលា ស្ដីពីការគាំទ្រ និងអភិវឌ្ឍន៍កុមារតូច គឺជាកម្មវិធីផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ពិសេសមាតា បិតា អាណាព្យាបាលឱ្យទទួលបាននូវចំណេះដឹង អំពីវិធីគាំពារ និងអភិវឌ្ឍកុមារតូច ឆ្លើយតបនឹងភារកិច្ចដ៏ឧត្តុងឧត្តមក្នុងស្មារតីសហការប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព រួមចំណែកសម្រេចគោលដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡាដែលបានចុះអនុស្សារណៈក្នុងការកសាងផែនការសកម្មភាព និងខ្លឹមសារផលិតកម្មវិធីផ្សព្វផ្សាយអប់រំមានឈ្មោះថា “កម្មវិធីស្រឡាញ់កូន” ផ្អែកតាមស្មារតី នៃអនុសារណៈសហប្រត្តិបត្តិការនេះ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសកុមារតូចវិស័យព័ត៌មាន ការផ្សព្វផ្សាយដល់សហគមន៍នៅទីប្រជុំជន តំបន់ជនបទដាច់ស្រយាល រួមទាំងតំបន់ជនជាតិភាគតិច ដើម្បីស្វែងយល់អំពីស្ថានភាពនៃការចិញ្ចឹមបីបាច់ថែរក្សាសុខភាព ផ្ដល់អាហារូបត្ថម្ភ នុងការរៀនសូត្ររបស់កុមារដែលស្ថិតក្នុងស្ថានភាពជីវភាពរស់នៅក្នុងបរិស្ថាន និងតម្លៃប្រពៃណី ហើយផលិតជាកម្មវិធីអប់រំ ផ្សាយផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិ។
ឯកឧត្តម ថាច់ ផែន មានប្រសាសន៍បើកសិក្ខាសាលាដោយគូសបញ្ជាក់ថា សិក្ខាសាលាមានគោលបំណងផ្តល់ការយល់ដឹងដល់មន្ត្រីដែលកំពុងបម្រើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយថ្នាក់ក្រោមជាតិ និងធ្វើការផ្សព្វផ្សាយដល់មាតាបិតាមានភារកិច្ចលើកកម្ពស់ការអភិវឌ្ឍន៍ផ្នែករាងកាយ សុខភាព សីលធម៌ វប្បធម៌ និងអភិវឌ្ឍសង្គម ព្រមទាំងការអភិវឌ្ឍផ្នែកបញ្ញាស្មារតីរបស់កុមារ ឆ្លើយតបនឹងការអភិវឌ្ឍធនធានមនុស្ស ស្របតាមតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ក្រោមទិស ស្លោក (កុមារល្អ យុវជនល្អ ពលរដ្ឋល្អ)។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងពត៌មាន បានបញ្ជាក់ថា គោលនយោបាយជាតិ និងផែនការសកម្មភាពជាតិ ស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូចឆ្នាំ២០១៤-២០១៨ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា ចំណុចសំខាន់របស់កម្ពុជាក្នុងបរិការបច្ចុប្បន្ន គឺធានានូវការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាពដោយយកចិត្តទុកដាក់ដល់កុមារតូច ពិសេសកុមារតូចងាយរងគ្រោះមានដូចជា កុមារតូចជនជាតិដើមភាគតិច និងកុមារមានពិការភាព។ ពង្រឹងយន្តការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីផ្ដល់ឱកាសពេញលេញឱ្យពួកគេ ផ្ដល់អាទិភាពចំពោះក្មេងស្រី និងក្មេងនៅតំបន់ជនបទដាច់ស្រយាល។ ប្រព័ន្ធផ្សព្វផ្សាយត្រូវយកចិត្តទុកដាក់សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងកម្មវិធីអប់រំមាតាបិតា ដោយផ្ដោតការយកចិត្តទុកដាក់លើសេវាអាហាររូបត្ថម្ភ អនាម័យ ការថែទាំ និងប្រើប្រាស់សេវាសុខាភិបាលឱ្យកាន់តែមានសារៈសំខាន់ក្នុងការកសាងធនធានមនុស្សស្របតាមសំណូមពរ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្រោមទិសស្លោក “កុមារល្អ យុវជនល្អពលរដ្ឋល្អ”៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button