ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ដឹកនាំកិច្ចប្រជុំប្រុងប្រៀប​បូក​សរុប​លទ្ធផលការងារ​យោធាសន្តិ​សុខឆ្នាំ២០២១ និងបើ​កវគ្គហ្វឹកហ្វឺនបំប៉នវរ​សេនាតូច

(បន្ទាយមានជ័យ)៖នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេ​នីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាកា​រកងពលតូ​ចថ្មើ​រជើ​ងលេខ៥១ អញ្ជើ​ញជាអធិបតី ក្នុងពិធីប្រជុំប្រុងប្រៀប​បូកសរុប​លទ្ធផល​ការងារ​យោធាសន្តិសុខឆ្នាំ២០២១ និងផ្សព្វផ្សាយ​ផែនការឆ្នាំ២០២២ និងបើ​កវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង វរសេ​នាតូចថ្មើ​រជើ​ងលេខ៥១៣ និងវគ្គហ្វឹកហ្វឺនក្បាច់គុ​ន នៃកងយោធពលខេមរភូមិន្ទ។

 

នៅក្នុង​ឱកាស​នោះ​លោកមេបញ្ជាការ ក៏បានមានប្រសាសន៍ ផ្តាំផ្ញើ​ដល់​មេបញ្ជាការ​តាម​បណ្តាក​ងឯ​ក​ភា​ពចំណុះ ដែលពាក់ព័ន្ទ​អោយត្រៀមរួចជា​ស្រេចសម្រាប់​កម្មវិធីនាពេលខាងមុខ និង​អនុវត្តអោ​យបានម៉ឺងម៉ា​ត់តាម​ផែនការរបស់កងពលប្រគល់ជូន។

 

ក្នុងពិធីប្រជុំប្រុងប្រៀបនេះផងដែ​រក៏មានការអញ្ជើ​ញចូលរួមពី លោកមេបញ្ជាការរង នាយសេ​នា​ធិការ នាយរង​សេនាធិការ មេបញ្ជាការវរសេនាតូចទាំង៤ នាយការិយាល័យ នាយផ្នែកជំនាញ និង​មេ​បញ្ជាការកងអនុសេនាធំ នៅទីបញ្ជាការកងពល៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button