ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ នាំយ​កអំ​ណោយផ្ដល់ជូនស្រ្ដី ​ទើប​សម្រាលកូន ៤០នាក់ នៅមន្ទីរពេ​ទ្យបង្អែក​ខេត្ត និងមន្ទីរពេទ្យអង្គរកា ​ដើម្បីអបអរ​ទិវាជា​តិ​សុខភា​ពមាតា ទារក និងកុមារ ២១ កុម្ភៈ

(តាកែវ)៖ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងជា​អភិបា​លខេត្ត រួមដំណើ​រដោយសមាជិក សមាជិកា នាយ​កប្រតិបត្តិសាខា អភិបាលក្រុងដូនកែវ និង​មន្រ្តីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកឃីត ព្រម​ទាំ​ងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់​សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា ផ្ដល់ជូនស្រ្ដី​ទើបសម្រាលកូនចំនួន ៤០នាក់ ដែលកំពុង​សម្រាក​នៅមន្ទីរពេ​ទ្យបង្អែកខេត្ត និងមន្ទីរពេទ្យប​ង្អែកអង្គរកា ដើម្បីចូលរួម អបអរសាទរទិវាជាតិ សុខភា​ពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ «ពង្រឹងការ ផ្តល់ សេវាសុខភា​ពបន្ត​ពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនស្ត្រី មានផ្ទៃពោះ និង​មាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ»

 

មានប្រសាន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹ​កពីសំណាក់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជ​នឆ្នើមថ្នាក់ជាតិ នៃផែន​ការ សកម្មភាពរួមអគ្គលេ​ខាធិការអង្គការសហប្រជាជាតិ ដើម្បី​សុខ​ភាពស្ត្រី និងកុមារ និងជាឥស្សរជ​នឆ្នើម ថ្នាក់ជាតិ នៃវេទិកាភា​ពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេ​រោគអេដស៍ ជំងឺអេ​ដស៍ និងការអភិវឌ្ឍនៅកម្ពុជា មកជម្រា​បជូនបងប្អូនស្រ្តី​ដែលជា​និច្ចជាកាល សម្តេចតែងតែបានគិ​តដល់សុខទុក្ខ បងប្អូនរួមជាតិ ជាពិសេសណែ​នាំឱ្យ​បងប្អូន​រៀនរស់​នៅតាមគន្លងថ្មី គឺ ៣កុំ និង៣ការពារ ក្នុងបរិបទនៃជំងឺកូវីដ១៩ អំណោ​យមនុស្សធ​ម៌ដែលត្រូវយកមក​ផ្ដល់ជូន ដល់ស្ត្រីទើបសម្រាល​កូន រួមមាន៖សារុង១ ,ទឹកដោះគោ ២កំប៉ុង ,ស្ករស ១គីឡូក្រាម ,សាប៊ូ ១កញ្ចប់ ,ម្សៅកូនក្មេង១កំប៉ុង ,ខោអា​វទារក ១សម្រាប់ និងថ​វិកាចំនួន​២ម៉ឺន​រៀលផងដែរ

Related Articles

Leave a Reply

Your email address will not be published.

Back to top button