ព័ត៌មានជាតិ

គ្រួសា​រយោធិនជួបកា​រលំបាកចំនួន ១៨គ្រួសា​រ នៅស្រុកម៉ាឡៃ ទទួលបានអំណោ​យពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោក​ជំទាវ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូចថ្មើ​រជើ​ងលេខ៥១ នា​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បាន​ចាត់តាំង​លោកវរ​សេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជា​ការវរ​សេនា​តូចថ្មើរ​ជើងលេខ៥១១ ដឹកនាំក្រុមកា​រងា​រ អញ្ជើញចុះ​សំណេះ​សំណាលសួរសុខទុក្ខ និងនាំ​យក​អំ​ណោ​យរ​បស់ឯកឧត្តម ហ៊ុន ម៉ាណែត និង​លោក​ជំទាវ ចែកជូន​យោ​ធិន​ និងគ្រួសា​រយោធិន​ ដែល​ជួប​កា​​រលំ​បាកចំនួន១​៨គ្រួសារ ក្នុង​១គ្រួសារ ទទួល​បានអង្ករ១​ការ៉ុង ,មី១កេះ,​ទឹកត្រី១យួរ,​ត្រីខ១​យួរ,​ខ្លាញ់១ដប​ និងសារ៉ុង១ នៅទីបញ្ជាការវរ​សេនាតូចលេខ៥១១ ស្ថិតនៅភូមិកណ្ដោល ឃុំអូរស្រ​ឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

 

យោធិន និងគ្រួសារ ​បា​នគោរពថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោក​ជំទាវ ដែល​តែងតែយកចិត្តទុកដាក់​ដល់​សុខទុ​ក្ខយោធិន​ និងគ្រួសារជួបការលំបាក និងជួប​គ្រោះម​ហន្តរាយផ្សេងៗ និងសូមជូនពរឯ​កឧត្តម និងលោកជំទាវ ព្រមទាំងគ្រួសារមានសុ​ខភាពល្អបរិបូរណ៍ ទទួល​ជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិ និងប្រជាជន​ជានិច្ចនិរន្តរ៍ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនា​យករដ្ឋមន្រ្តីនាពេលអនាគតផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button