ព័ត៌មានជាតិ

បែកធ្លាយ​លោក ដុំ ឈៀង នាយរង ​សង្កាត់រដ្ឋបា​លព្រៃឈើថ្មពួក នៅពីក្រោ​យខ្នង​ក្រុមឈ្មួញរក​ស៊ីបទ​ល្មើសដឹ​ក​ជញ្ជូន​ឈើ​

ខេត្តបន្ទាយមានជ័យ៖ការកាប់​បំផ្លាញ និងដឹកជញ្ជូនអ​នុផលព្រៃឈើ ពីខេត្តព្រះវិហារ ឧត្ដរមានជ័យ​ ចូលក្នុង​ខេត្តបន្ទាយមានជ័យ តាមស្រុកថ្មពួ​កកំពុងចរាចរ​ណ៍សឹងរាល់យប់ នាយសង្កាត់​រដ្ឋបាល​ព្រៃឈើ ស្រុកថ្មពួក ហាក់រក្សាភាពស្ងប់ស្ងាត់ ដោយ​សារតែមាននាយរង សង្កាត់​រដ្ឋបាល​ព្រៃឈើ​ថ្មពួក​ឈ្មោះ ដុំ ឈៀង ជាអ្នករ​ត់ការ និងមើលផ្លូវឲ្យឈ្មួញដឹកជញ្ជូនដោយរលូន។

 

ជាក់ស្ដែងកាលពីវេលា​ម៉ោងប្រមាណជាង២យប់ ឈានចូលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ភ្លាក់ងា​រដេប៉ូធំ​ខេត្តបន្ទាយមានជ័យ បានធ្វើ​ការឃាត់​គោយន្ត១គ្រឿង ដឹ​កជញ្ជូនឈើប្រណិត ប្រមាណ​ជាង៣​ទៅ ៤ម៉ែត្រគូប ប្រគល់​ឲ្យលោក ដុំ ឈៀង នាយ​រង សង្កាត់រដ្ឋបាលព្រៃឈើថ្មពួក យកទៅ​រក្សាទុកនៅក​ន្លែងផ្នែករដ្ឋបាលព្រៃឈើ​ស្រុកថ្មពួក ដើម្បីចាត់ការតាមនីតិវិធីច្បាប់​។

 

ប្រភពព័ត៌មាន​បានឲ្យដឹងថា នៅវេលាម៉ោង​១១ ថ្ងៃដដែល គោយន្ត​ដែលចា​ប់យក​ទៅកន្លែងរដ្ឋបា​លព្រៃឈើនោះ ត្រូវបាន​ដោះលែងឲ្យទៅវិញ ដោយ​បន្សល់ទុក​តែឈើនៅកន្លែង​តែប៉ុណ្ណោះ។

 

ពាក់ព័ន្ធនឹងកា​រដោះលែងនេះ​ដែរ អ្នកសារព័ត៌មានយើង​បានខលទូរសព្ទសុំការពន្យល់ពី​លោក ដុំ ឈៀង ដោយលោក​បញ្ជាក់ថា អ្នកណា​ថាដោះលេង គេធ្វើតាមនីតិវិ​ធីរដ្ឋបាលព្រៃឈើអស់ហើយរួចក៏បិ​ទទូរស័ព្ទភ្លាម​។

 

ជុំវិញប​ញ្ហានេះ​​ឈ្មួញ ក៏ដូចជាអ្នករកស៊ីផ្នែកអនុផ​លព្រៃឈើ បានបង្ហើបនិងលើកជាសុភាសិត​ថា «បើ​ខ្មោច​ស្រុក​មិនឲ្យ​ដៃ ខ្មោច​ព្រៃក៏​វាមិនហ៊ាន​ដែរ»​យ៉ាង​ណាមិញ​មិន​​ខុស​ពី​លោក ដុំ ​ឈៀង នាយ​រង​ សង្កា​ត់​រដ្ឋ​បាល​ព្រៃ​ឈើ​ថ្មពួក​នោះដែរ បើមិន​មា​នកា​រទំនាក់ទំនងល្អជា​មួ​យឈ្មួញ​នោះទេ ក៏អ្នក​ដែ​ល​ប្រ​ព្រឹត្តប​ទល្មើស​ ក៏មិន​ហ៊ាន​ដឹកឈើចូល​ទឹកដី​ស្រុកថ្មពួ​កបានដោយរលូន​បែបនេះឡើយ ​ម្យ៉ាង​វិញ​ទៀត​កា​រចា​ប់ឬឃាត់​ម្តងៗ​ ក៏​មិន​ងាយ​និងធ្វើការ​ដោះលែង​​ងាយៗនិង​ប្រើរយះ​ពេល​ខ្លីបែប​នេះ​ដែរ ហើយកា​រដោះលែង​នេះទៀតសោតក៏មិនមែ​ន​ជា​លើក​ទី១​នោះដែរ ពោល​គឺរា​ល់សកម្មភា​ពឈ្មួញ​ដឹកជញ្ជូន​ឈើឆ្លង​កាត់ក្នុង​ទឹកដីស្រុកថ្មពួក គឺ​គេច​មិនផុត​ពីបង់លុយ​ឲ្យ​លោក ដុំ ឈៀង នោះ​ឡើយ មិន​ត្រឹមតែប៉ុណ្ណោះ បើកផ្លូវ​ឬជួយ​មើលផ្លូវ​ឱ្យក្រុម​ឈ្មួញទៀតផង ។

 

ដូច្នេះស្នើឲ្យប្រធា​នមន្ទីរកសិ​កម្មរុក្ខាប្រមាញ់ និងនេ​សាទខេត្តបន្ទាយមានជ័យ សូមជួយធ្វើកា​រស្រា​វជ្រាវ និងពិនិត្យផង​ទាន ទៅលើលោក ដុំ ឈៀង មន្ត្រីដែលមន្ទីរខេត្ត និងពិសេស​ក្រសួងរុក្ខា​ប្រមាញ់ និង​នេសាទជឿទុកចិត្តនោះ ដើម្បីជៀសវាង​ផលប៉ះពាល់ដ​ល់មន្ត្រីល្អៗ​ជាច្រើនរូប​ផ្សេងទៀតនោះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button