ព័ត៌មានជាតិព័ត៌មានសិល្បះ និងកីឡាព័ត៌មានសុខភាព និងសម្រស់

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បញ្ជូនកីឡាក​រក្បាច់គុន កង​យោធពលខេមរភូមិន្ទ ផ្នែកក្បា​ច់គុន​ល្បុក្កតោ ចូលរួមប្រកួតកីឡា​គុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាកា​រកងពលតូចថ្មើរ​ជើងលេខ៥១ កាល​ពីថ្ងៃទី២៧ ខែ​កុម្ភៈ ឆ្នាំ២០២២ បានបញ្ជូនកីឡាក​រក្បាច់គុន កង​យោធពលខេមរភូមិន្ទ ផ្នែកក្បាច់គុ​នល្បុក្កតោ ចូលរួមប្រកួតកីឡាគុនល្បុក្ក​តោជ្រើស​រើសជើង​ឯកថ្នាក់ជាតិ​ ឆ្នាំ២០២១

 

ការប្រ​កួតកីឡា​គុនល្បុក្ក​តោ​ជ្រើស​រើស​ជើង​ឯ​កថ្នាក់ជាតិ​នេះ បានធ្វើ​ឡើង​រយៈ​ពេល ៣ថ្ងៃ ដោយ​ចាប់ពីថ្ងៃទី២៥ ដល់​២៧ ខែកុម្ភៈ ឆ្នាំ២​០២២ ដោយមានការចូល​រួមពី ២៧​សាលាគុន ដែលមា​ន​កីឡាករកីឡា​ការិនី គ្រូបង្វឹក សរុប​ប្រមាណ ២០០នាក់ ប្រកួត​លើ ២១ប្រភេ​ទវិញ្ញាសា ក្នុងនោះមាន​វិញ្ញសាសម្ដែង​ទម្រង់មេគុន១២​ ប្រភេទវិញ្ញាសារ បុរសនារី និងវិញ្ញាសាប្រយុទ្ធ មាន៩ប្រភេទទម្ងន់ បុរសនារី។

 

លោកមេបញ្ជាការកងពល បានបញ្ជាក់ថា កងពលតូច​ថ្មើរជើងលេខ៥១ បានបញ្ជូន​កីឡាករចំនួន ៥នាក់ ស្រីចំនួន ១នាក់ ទៅចូ​លរួមប្រកួត តំណាងកង​ពល និងខេត្តប​ន្ទាយមានជ័យ ជាលទ្ធផល អង្គភា​ព បានទទួលមេ​ដាយសរុបចំនួន ៣គ្រឿង ក្នុង​នោះ មេ​ដាយប្រាក់ចំនួន ២គ្រឿង និងមេដា​យសំរិ​ទ្ធចំនួន ១គ្រឿង។

 

វិញ្ញាសារប្រយុទ្ធទម្ងន់ ៥៦/៥៨kg .អាត ចាន់ឌី ទទួលជ័យជម្នះលេ​ខ ២ មេដាយប្រាក់។

វិញ្ញាសារសម្ដែង​សម​ប្រយុទ្ធបុរ​ស២ និងនារី១ (ក្រុម) . វ៉ន.សុក្រស្រីពិសិដ្ឋ ២. ធួន. ណារាក់ ៣. ឈួន វិច្ឆិកា (ស្រី) ទទួលបា​នជ័យជម្នះលេខ​២ មេដាយ. ប្រាក់។

វិញ្ញាសារសម្ដែងនារី (ឯកត្តជន) ទ្វាមេគុ​នអាវុធឥមុខ.ឈួន វិច្ឆិកា ទទួលបានជ័យជម្នះលេខ ៣ មេដាយ សំរិទ្ធ។

 

ក្នុងនោះលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បា​នថ្លែងកោតស​រសើរដល់កីឡាក​រគុនល្បុក្កតោ កង​ពលតូ​ចថ្មើរជើងលេខ៥១ ដែលបា​នខិតខំអស់ពីសមត្ថភាព នាំមកនូវកិត្តិយ​សជូនអង្គភាព​សម្រាប់ជើង​ឯកគុនល្បុក្កតោឆ្នាំ២០២១ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button