ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ទទួល​ជួបសម្តែងការគួរ​សម និងពិភាក្សាការងារជាមួយ ឯកអគ្គរាជ​ទូតប្រទេ​សជប៉ុន ប្រចាំព្រះរា​ជាណាចក្រកម្ពុជា

(ប៉ៃលិន)៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល​នៃគណៈអភិបាលខេត្តប៉ៃលិន បានទទួល​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯក​ឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ (UENO Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណា​ចក្រក​ម្ពុជា ដើម្បីពិភាក្សា និងសិក្សាឈ្វេងយ​ល់អំពីស្ថានភាពទូទៅរបស់ខេត្តប៉ៃលិន ក្នុងគោលដៅ​ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង រវាងអាជ្ញាធរនៃរដ្ឋបាលខេត្តប៉ៃលិន និងស្ថានទូតប្រទេសជប៉ុន ក៏ដូចជាប្រជាជនជប៉ុន និងប្រជាជនកម្ពុជា ផងដែរ ។

លោកជំទាវ បាន ស្រីមុំ អភិបា​លនៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ​វត្តមានឯ​កឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេ​សជ​ប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដែលបានអ​ញ្ជើញមកកា​ន់ទឹកដីខេត្តប៉ៃលិន ព្រម​ទាំងបានជម្រាបជូន អំពីស្ថានភា​ពភូមិសាស្រ្ត, ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ស្ថានភា​ពសេដ្ឋកិច្ច, ស្ថានភាពសន្តិសុខ និង សក្តានុពលរបស់ខេត្ត ។

លោកជំទា​វអភិបាលខេត្ត បានមានប្រសា​សន៍បញ្ជាក់ថា៖ ជប៉ុនកម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ, មិត្ត​ពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​ការជាប​ន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំណងមិត្តភាពនេះ បានប្រែក្លាយទៅជាមិត្តភាព ដែលមិ​នអាចកាត់ថ្លៃបាន និងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាឱ្យបានកាន់តែស្អិតរមួតបន្ថែមទៀត ហើយជាក់ស្តែងនៅខេត្តប៉ៃលិន រដ្ឋាភិបាលប្រទេសជប៉ុន និងប្រជាជនជប៉ុន កន្លងមកបានជួយ​ឧត្ថម្ភ​គាំទ្រលើ វិស័យសុខាភិបាល វិស័យអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ មានដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធធារាសាស្ត្រជាដើម។

ជាការឆ្លើយតប​ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណា​ចក្រកម្ពុជា បានមានប្រសាសន៍កោតសរសើ ចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តប៉ៃលិន ព្រមទាំងសន្យាថា នឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អាជ្ញាធរ និងប្រ​ជាពលរដ្ឋខេត្តប៉ៃលិន ក្នុងនាមប្រទេសជាមិត្តដ៏យូអង្វែង ជាពិសេសប​ង្កើនកិច្ចស​ហប្រតិបត្តិ​ការ ឱ្យបានកាន់តែល្អប្រសើឡើង ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយក​រដ្ឋមន្ត្រី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button