ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតឡាវ ជឿជា​ក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងប​ន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជា​ជននៃប្រទេសទាំងពីរ

ឯកឧត្ដម បួរ​កែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា បានថ្លែងអប​អរសាទរចំពោះ​កិច្ចសហ​ប្រតិ​បត្ដិការល្អរវាងប្រទេសទាំងពីរ កម្ពុជាឡាវ និងបានបង្ហាញការជឿជាក់ថា ក្រោមការដឹ​កនាំរ​បស់ឯក​ឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញគាំទ្រដល់​អាជ្ញាធរពាក់​ព័ន្ធនៅតាមបណ្ដាព្រំដែន ជួបប្រជុំគ្នាជាប្រចាំដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានោះ ឯកឧត្ដមឯកអគ្គរដ្ឋទូតឡាវ ក៏បានបង្ហាញភាពជឿជាក់ខ្ពស់ថា ឯកឧត្ដមអភិសន្ដិ​បណ្ឌិត ស សុខា នឹងបន្ដចូលរួមគាំទ្រដល់កិច្ចសហប្រតិបត្ដិការទ្វេភាគីរវាងប្រទេសទាំងពីរ លើវិ​ស័យពាណិជ្ជកម្ម ទេសចរណ៍ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការជួញដូរគ្រឿង​ញៀន​តាមបណ្ដាខេត្ដ​ជាប់ព្រំដែន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលរស់នៅតា​មបណ្ដាព្រំ​ដែននៃប្រទេសទាំងពីរ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ទទួលបាន​ការអនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯ​កឧត្តមអភិសន្តិប​ណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការ​ក្រសួងមហាផ្ទៃ។

ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និង​កិច្ចស​ហការយ៉ា​ងជិតស្និទ្ធ ក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក ដោយឈរលើស្មារតីមិត្តភាព សាមគ្គី​ភាព ដើម្បីបុព្វហេតុរួម និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃ​ប្រទេសទាំ​ងពីរ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថា ភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីនេះ ត្រូវបានឆ្លុះបញ្ចាំង​តាមរយៈកា​រជួបប្រាស្រ័យ និងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅ​មករវាងថ្នាក់ដឹកនាំកំពូលនៃ​ប្រទេសទាំងពីរ រួមទាំងដំណើរទស្សនកិច្ចដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា កាលពីថ្ងៃទី២៥២៦ ខែមីនា កន្លងទៅ នៅរដ្ឋធានីវៀងចន្ទន៍ ដែលបានឆ្លុះ​បញ្ចាំងពីស្មារតីនៃភាពជាអ្នកជិតខាងល្អព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដើម្បីវឌ្ឍនភាព និងវិបុលភា​ព សម្រាប់ផលប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងពីរ។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមក្រសួងមហាផ្ទៃកម្ពុជា បានសម្តែងនូវកា​រគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្ហាញនូវការប្តេជ្ញាចិ​ត្តរប​ស់ប្រ​មុខដឹកនាំនៃប្រទេសទាំងពីរ ក្នុងការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការផ្លាស់ប្ដូរទស្សនកិច្ច រវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិ​ការលើការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស និងគ្រឿងញៀន។

ក្នុងកិច្ចជំនួបនោះ​ដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងជូនពរ​សាធារណរដ្ឋប្រ​ជាធិប​តេយ្យប្រជាមានិតឡាវ ឱ្យទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៤ ជាពិសេ​សជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត ដែលមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំប្រទេស និងអង្គការអន្តរជាតិជាច្រើន នាពេលខាង​មុខនេះ។ ក្នុងក្របខណ្ឌការងារអាស៊ានដដែលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានចូលរួមអ​បអរសាទរ​រដ្ឋាភិបាលក្រុងវៀងច័ន្ទ ដែលថ្មីៗនេះ បានរៀបចំប្រក​បដោយជោគជ័យ​នូវកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រីអា​ស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button